អ្នកមាន​ជំងឺ ៧ ប្រភេទ​ត្រូវ​ហាម​ពិសា​ស្រា​បៀរ

, , Leave a comment

១- អ្នកជំងឺ​ទឹកនោមផ្អែម​
​ស្រា​បៀរ​ធម្មតា​ដែលមាន​ចំណុះ ១ លីត្រ កម្រិត ១២ អង្សា​នោះ គឺអាច​បង្កើតបាន​កាឡូរី​ប្រហែល ជា ៨០០ មី​ល្លី​លីត្រ នៃ​ទឹកដោះគោ​, ៥០០ ក្រាម នៃ​សាច់​សុទ្ធ ឬ២៥០ ក្រាម នៃ​នំប៉័ង ។ ដូច្នេះ ប្រសិនបើ​អ្នកជំងឺ​ទឹកនោមផ្អែម បាន​ពិសា​ស្រា​បៀរ ក្នុង​បរិមាណ​ច្រើន​ជ្រុល ព្រមទាំង​ពុំបាន​គ្រប់គ្រង ម្ហូបអាហារ​ដទៃទៀត​ផង​នោះ គឺអាច​ធ្វើឱ្យ​ជាតិ​ស្ករ នៅ ក្នុង​ឈាម​កើនឡើង​ខ្ពស់ បណ្តាលឱ្យមាន​អាស៊ីដ ច្រើន​នៅក្នុង​ខ្លួន និង ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ ឡើង ។​

 

២- អ្នកជំងឺ​លើសឈាម​
​នៅក្នុង​ស្រា​បៀរ​សម្បូរ​ទៅដោយ​ជាតិ​ទី​រ៉ា​មីន ដែល​អាចធ្វើឱ្យ​កាក​សរសៃ​នៃ​ប្រព័ន្ធ សរសៃប្រសាទ​នៅ ក្នុង​ក្រពេញ​តម្រងទឹក​មូត្រ​ត្រូវ បាន​បញ្ចោ​ញ​មក​ក្រៅ ។ រីឯ​សរសៃ​ឈាមក្រហម​ដែល ជា​សរសៃឈាម​សម្រាប់ នាំ​ឈាម​ចេញពី​បេះដូង​ត្រូវ ខ្ជឹប នាំឱ្យ​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​រហូត​អាចធ្វើឱ្យ ជំងឺលើសឈាម​ស្ថិត ក្នុងស្ថានភាព​គ្រោះថ្នាក់​ទៀ​ត​ផង ។​

 

៣- អ្នកជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​
​ចំពោះ​អ្នកជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ក្រោយពី​បាន ពិសា​ស្រា​បៀរ​រួចមក​គឺអាច​ទប់ស្កាត់ ឬ កាត់បន្ថយ សមាសធាតុ ផ្សំ​រវាង​ស្រទាប់​រំអិល​ក្រពះ និង ក្រពេញ​ប្រូ​ស្តា​ត “E” ដែល​បង្ក​ឱ្យ​ស្រទាប់​រំអិល​ក្រពះ ត្រូវ​បំផ្លាញ និង បង្កឱ្យមាន អាការ​ហើមពោះ ឈឺ ពើត​ផ្សា​នៅក្នុង​ក្រពះ និង កាត់បន្ថយ​ការហូបចុក ។​

 

៤- អ្នកជំងឺ​មាន​ដុំ​ក្រួស​នៅក្នុង​តម្រងនោម​
​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​បានឱ្យដឹង ថា នៅក្នុង​អង្ករ​ស្រូវ​សាលី​ដែលជា​សមាសធាតុ​ផ្សំ នៃ​ស្រា​បៀរ​នោះ ពុំ​គ្រាន់​តែមាន​ផ្ទុក​ទៅដោយ​ជាតិ កាល់ស្យូម និង អាស៊ីដ​ប៉ុណ្ណោះ​ទេ គឺមាន​សារធាតុ​ផ្សំ​ជាច្រើន​មុខ​ទៀត ដែល​ពួកវា​ផ្តល់​ផលប្រយោជន៍ ឱ្យ​គ្នា​ទៅវិញទៅមក អាច​បណ្តាលឱ្យ​បរិមាណ​នៃ អាស៊ីដ​ទឹកនោម​កើនឡើង និង បង្កឱ្យមាន​ជា​រូបរាង ដុំ​ក្រួស ។ ដូច្នេះ​អ្នក​ដែលមាន​ជំងឺ​ដុំ​ក្រួស​នៅក្នុង តម្រងនោម គួរ​គប្បី​កាត់បន្ថយ​ការ​ពិសា​ស្រា​បៀរ ឬក៏​មិន​ពិសា​ទាល់តែសោះ​ជាការ​ល្អប្រសើរ ។​

 

៥- ស្ត្រី​សម្រាលកូន​
​ស្រា​បៀរ​គឺ​ផលិត​ចេញពី​អង្ករ​ស្រូវ​សាលី ។ ដូច្នេះ​វេជ្ជសាស្ត្រ​ចិន​យល់ឃើញថា ស្រូវ​សាលី​មាន ផលប្រយោជន៍ ធ្វើឱ្យ​ខ្វះ​ទឹកដោះ ព្រោះ​សារធាតុ​ផ្សំ របស់​វា​ជាមួយ​ស្រា​បៀរ​អាច​រាំងស្ទះ​មិនឱ្យ​ចេញ​ទឹក ដោះ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ទឹកដោះ​ម្តាយ សម្រាប់​បំបៅកូន ។ ម្យ៉ាងទៀត ជាតិ​សុរា​អាច​ឆ្លង តាមរយៈ​ទឹកដោះ​ជ្រាបចូល​ទៅក្នុង​រាងកាយ​របស់​ទារក និង អាច​ប៉ះពាល់​ដល់​ការរីកលូតលាស់​នៃ​ខួរ ក្បាល​របស់​ទារក​ទៀត​ផង ។​

 

៦ – អ្នកជំងឺ​ថ្លើម​
​ចំពោះ​អ្នកជំងឺ​ថ្លើម​ស្ថិតក្នុង​ប្រភេទ​ណាក៏ដោយ កាលបើ​បាន​ពិសា​ស្រា​បៀរ​ក្នុង​បរិមាណ​តិចតួច ឬ ច្រើន​ជ្រុល (​អាស្រ័យ​ទៅតាម​អាការ​ជំងឺ​កម្រិតធ្ងន់ ឬ ស្រាល​) គឺអាច​បណ្តាលឱ្យ​កោសិកា​ថ្លើម​ងាប់ ឬ ក្លាយ​ពីស​ភាពល្អ ទៅ​អាក្រក់ ។ ក្នុងពេល​ជាមួយគ្នា នោះដែរ វា​ក៏​ជះឥទ្ធិពល​ដល់​មុខងារ​នៃ​ការដុត​រំលាយ អាហារ​នៅក្នុង​រាងកាយ​រវាង​ថ្លើម ជាមួយ​ជាតិ​ប្រូតេអ៊ីន ទឹកប្រមាត់ និង ឱសថ ហើយក៏​បណ្តាល ឱ្យ​ជំងឺថ្លើម​រើ​ឡើងវិញ ឬ មាន​អាការ​កាន់តែ​ធ្ងន់ ។​

 

៧- ក្នុងពេល​កំពុងតែ​ប្រើប្រាស់​ឱសថ​
​នៅក្នុង​ពេលដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​ផ្សេងៗ ក្រោយពី​បាន​ពិសា​ស្រា​បៀរ​គឺ​វា​អាច​បន្សាប​ជាតិ​ថ្នាំ ឬក៏​បង្កឱ្យមាន​អាការ​ក្អួតចង្អោរ ឈឺពោះ រាករូស និង ពិបាក​ដកដង្ហើម​…​៘ ដូច្នេះ​ក្នុងពេលដែល​កំពុង តែ​ប្រើប្រាស់​ឱសថ គួរ​គប្បី​តម​ពិសា​ស្រា​បៀរ​មួយ រយៈ​សិន ទើប​ជាការ​ល្អប្រសើរ ៕

24-1-2014

 

Leave a Reply

(*) Required, Your email will not be published