របកគំហើញ​អំពី​ភស្តុតាង​មនុស្ស​ស៊ីសាច់​មនុស្ស​(​វិ​ដេ​អូ​)

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ប្រភពពី​គេហទំព័រ​រ តេ​ឡា​ហ្កា​ប បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្តុតាង ជាក់លាក់​មួយ​ដែល​អាច​បញ្ជាក់បាន​ថា ក្រុមមនុស្ស​ស្បែ​កស​ដែល​ធ្វើ​អន្តោប្រវេសន៍​មកកាន់​ទឹកដី​អាមេរិក​កាលពីដើម​សតវត្សរ៍​ទី​៧​បាន​ស៊ីសាច់​មនុស្ស ដើម្បី​បន្តជីវិត​ក្នុងស្ថានភាព​បង្ខំចិត្ត​ដែល​ក្នុង​គ្រានោះ លំបាកលំបិន​បំផុត ។​

 

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ឆ្អឹង​របស់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​នៅក្នុង​គំនរ​សំរាម​នៃ​បន្ទាយ​ជែ​ម​ស៍ ដែល​ស្ថិតនៅក្នុង​ទីក្រុង​ជែ​ម​ស៍​ថោ​ន​រដ្ឋ​វើ​ជី​នៀ​សហរដ្ឋអាមេរិក ។ គំរូ​ឆ្អឹង​នេះ​មាន​អាយុកាល​ជាង​៤០០​ឆ្នាំ​មកហើយ ។​

 

​នៅពេលដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ត្រួតពិនិត្យ​គំរូ​ឆ្អឹង​ទាំងឡាយ​ពិនិត្យឃើញ​មាន​ស្នាម​កាប់​ចម្លែកៗ​ជាច្រើន​កន្លែង ។ ពួកគេ​បានធ្វើការ​វាយតម្លៃថា មនុស្ស​សម័យ​នោះបាន​កាប់​ចិញ្ច្រាំ​ទៅលើ​សរីរាង្គ​របស់​យុវតី​ម្នាក់នេះ​ដើម្បី​យក​សាច់​បរិភោគ ។​

 

​លោក ឌូ​ក អៅ​ស្លី គឺជា​អ្នកវិទ្យាសាស្ត្រ​មកពី​សារមន្ទីរ​ជាតិ​ស្មី​ត​សូ​នៀ​ន​របស់​អាមេរិក​បាន​មានប្រសាសន៍ថា “​យើង​បាន​ពិនិត្យឃើញ​មាន​ស្នាម​កាប់​ចម្លែកៗ​ជាច្រើន​កន្លែង​នៅលើ​ថ្ងាស និង​ពីក្រោយ​ប្រអប់​ខ្លួន​ហើយក៏​ឃើញ​មាន​ស្នាម​ធ្លុះ​មួយផ្នែក​នៅ​ខាងឆ្វេង​ប្រអប់​ខ្លួន​” ។ លោក​បាន​បន្តទៀតថា “​គោលបំណង​នៃ​ទង្វើ​នេះ​គឺ​ដើម្បី​បំបែក​ប្រអប់​ខ្លួន ហើយ​បណ្តា​ស្លាកស្នាម​ដែល​បន្សល់ទុក​គេ​អាច​សន្និដ្ឋានបានថា អណ្តាត និង​សាច់​នៅលើ​ផ្ទៃមុខ​របស់​នាង​ក៏​ត្រូវគេ​ពន្លះ​ចេញ​ដែរ​” ។​

 

​លោក អៅ​ស្លី និង​មិត្ត​រួម​អាជីព​មានជំនឿថា យុវតី​វ័យ​១៤​ឆ្នាំ​ម្នាក់នេះ​បាន ក្លាយជា​អាហារ​របស់​មនុស្ស​ក្នុង​សហគមន៍​ក្នុង​រដូវរងា​ចន្លោះ​ពី​ឆ្នាំ​១៦០៩-១៦១០ ពេលដែល​ក្រុម​យុទ្ធជន​ស្បែក​ក្រហម​បាន​ឡោមព័ទ្ធ​បន្ទាយ​ជែ​ម​ស៍ ជាហេតុ​ធ្វើឱ្យ​ជន​ស្បែ​កស​នៅក្នុង​បន្ទាយ​នោះ​គ្មានអ្វី​បរិភោគ ។ លោក​អៅ​ស្លី​បាន​បញ្ជាក់ដែរថា “​មាន​មនុស្ស​ច្រើន​នាក់​ណាស់​បាន​យក​ខួរក្បាល និង​សាច់​របស់​នាង​មក​បរិភោគ ដើម្បី​បំបាត់​ការស្រេកឃ្លាន​” ។​

 

​ឯកសារ​មួយចំនួន​ក៏​ធ្លាប់​ទទួលស្គាល់​ដែរ​ពី​ទង្វើ​មនុស្ស​ស៊ីសាច់​មនុស្ស​របស់​ជន​ជាតិ​អង់គ្លេស​ដែល​មក​រស់​នៅលើ​ទឹកដី​អាមេរិក​ក្នុង​សតវត្សរ៍​ទី​១៧ ប៉ុន្តែ​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្តុតាង​ជាក់ស្តែង​អំពី​ទង្វើ​មនុស្ស​ស៊ីសាច់​មនុស្ស ៕

24-1-2014 (3) 24-1-2014 (4) 24-1-2014 24-1-2014 (1) 24-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published