សុខ ស្រី​នាង ក៏​សម្ងំ​ហាត់​ក្បាច់​រាំ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​នេះ តារាចម្រៀង​មនោសញ្ចេតនា សុខ ស្រី​នាង ហាក់​មិនសូវ​បានបង្ហាញ​វត្តមាន​នៅតាម​ឆាក​ប្រគំ​តន្ត្រី​របស់​ទូរទស្សន៍​ក្នុងស្រុក​ នោះទេ ។ ការ​អវត្តមាន​នេះ​ធ្វើឱ្យ​មតិ​អ្នកគាំទ្រ​របស់​នាង​មួយចំនួន​បានលើកឡើង​ថា បញ្ហា​នេះ​បណ្តាលមកពី សុខ ស្រី​នាង ត្រូវ​ក្រុមហ៊ុន​សាន់​ដេ​ផ្អឹប​ចោលការ​លើ​កត​ម្កើ​ន ដូច្នេះហើយ​ទើប​ធ្វើឱ្យ​តារា​រូបនេះ​មិនសូវមាន​បទ​ចម្រៀង​ថ្មី​ត្រូវ​ឡើង​បង្ហាញ​នៅតាម​កម្មវិធី​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​នានា​។​

 

​ប៉ុន្តែ​ការយល់ឃើញ​ខាងលើនេះ​ត្រូវបាន​លោក ឡាយ សុខ​ចំរើន អ្នកគ្រប់គ្រង​ផលិតកម្ម​សាន់​ដេ ចេញមុខ​ឆ្លើយតប​ថា បញ្ហា​ដែល​បណ្តាលឱ្យ​តារាចម្រៀង សុខ ស្រី​នាង មិនសូវ​បាន​ឡើង​ឆាក​តន្ត្រី​មិនមែន​បណ្តាលមកពី​នាង​មាន​បញ្ហា​ត្រូវ​ផលិតកម្ម​ផ្អឹប​មិន​ចេញ​បទ​ចម្រៀង​ថ្មី​ដូច​ពាក្យ​គេ​និយាយ​នោះទេ ហេតុផល​មានតែ​មួយគត់ គឺ​ដោយសារ​មួយរយៈ​នេះ​នាង​កំពុង​ជាប់រវល់​នឹង​ការហាត់​រាំ​ជាមួយ​ក្រុម​រាំ​របស់​នាង ដូច្នេះហើយ​ទើប​នាង​មិនសូវមាន​ពេលចេញ​ច្រៀង​នៅតាម​កម្មវិធី​តន្ត្រី​ផ្សេងៗ ប៉ុន្តែ​នាង​ក៏​មិន​មែនបិទ​វត្តមាន​ទាំងស្រុង​ទេ គឺ​នៅតែ​បង្ហាញមុខ​ខ្លះ​ដែរ​។

 

អ្នក​គ្រប់​គ្រង់​វ័យក្មេង​រូបនេះ​បន្តថា មិនយូរ​ទៀត​ទេ សុខ ស្រី​នាង នឹង​បង្ហាញ​វត្តមាន​ញឹកញាប់​នឹង​បទ​ចម្រៀង​ថ្មី​ជាច្រើន​បទ រួមជាមួយ​ក្បាច់​រាំ​ប្លែកៗ ដើម្បី​ទាញយក​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ផងដែរ​៕

24-1-2014--

24-1-2014 24-1-2014 (1) 24-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published