មានបទពិសោធន៍​ខាង​គាស់​ទ្វារ កាត់​សោរ​ផ្ទះ តែ​គ្មាន​ជំនាញ​រត់គេច ត្រូវ​សមត្ថកិច្ច​ចាប់​ចូល​ទ្រុង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​គាស់​ទ្វារ កាត់​សោរ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ។ ការ​ឃា​ត់​ខ្លួ​ន​​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ៣​និង​២៥​នាទី ទៀបភ្លឺ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ទាំង​២​នាក់​នោះ​មានឈ្មោះ លី ធាង​ផេង អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ប្លុក​បុរី​ពិភពថ្មី ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់ទៀត​ឈ្មោះ អ៊ឹម ថុ​ន អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​សមត្ថកិច្ច​បាន​ល្បាត​តាម​មូលដ្ឋាន ខណៈនោះ​ជនសង្ស័យ​ទាំងពី​បាន​បណ្តើរ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​សង​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BK-9131 និង​មួយគ្រឿង​ទៀត​ម៉ាក​ម៉ាក SL ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1J-6454 ហើយ​ជិះ​ចេញពី​រោងចក្រ ក៏មាន​ការសង្ស័យ ទើប​ឃាត់​សួរនាំ​ហើយ​ពួកគេ​សារភាពថា ជា​ម៉ូតូ​ទើប​នឹងធ្វើ​សកម្មភាព​លួច​គាស់​យកបាន ពី​ក្នុង​រោងចក្រ ។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​បាន​សារភាពថា ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អស់​ជាច្រើន​គ្រឿង​ហើយ ទើបតែ​លើក​នេះ​ទេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន ៕

23-1-2014

 

Leave a Reply

(*) Required, Your email will not be published