សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​សេពសន្ថវៈ​លើ​កុមារី​អាយុ​៦​ឆ្នាំ​

, , Leave a comment

​ខេត្តកណ្តាល ៖ បុរស​ល្មោភកាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​របស់​ក្មេងស្រីរ​គ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៦​ឆ្នាំ ។ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ នៅ​នៅ​ចំណុច​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហាវ ពិសិដ្ឋ អាយុ​៣០​ឆ្នាំ ជាជាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។ នៅ​ថ្ងៃកើតហេតុ​កុមារី​រងគ្រោះ​បាន​រត់​លេង​ជាមួយ​កុមារី​ម្នាក់ទៀត​អាយុ​៥​ឆ្នាំ នៅ​កន្លែងកើតហេតុ​។ ពេលនោះ​ជនសង្ស័យ​បាន​នាំ​ក្មេងស្រី​រងគ្រោះ​ចូលក្នុង​បន្ទប់​មួយ​រួច​បាន​ស្រាតខោ​កុមារី ត្រឹម​ភ្លៅ​ដេក​លើ​ឥដ្ឋការ៉ូ ហើយ​បាន​យក​លិង្គ​របស់ខ្លួន​ដាក់​ចូលក្នុង​ប្រដាប់ភេទ​កុមារី រហូត​បានសម្រេច​បំណង​របស់ខ្លួន ។ ដោយ​បាត់​កូន​យូរពេក​ឪពុក​កុមារី​រងគ្រោះ បានរ​កកូន​ហើយក៏​ប្រទះឃើញ ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូន​ខ្លួន ហើយក៏​ចាប់​ជនសង្ស័យ​ប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ក​ឃុំខ្លួន​បណ្តោះអាសន្ន និង​កំពុង​សាង​សំំ​ណុំ​រឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

23-1-2014

 

Leave a Reply

(*) Required, Your email will not be published