អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​របស់​ថៃ ប្រកាស​ត្រៀម​ធ្វើ​អន្តរាគមន៍​លើ​ភាពវឹកវរ​

, , Leave a comment

​ប្រទេស​ថៃ ៖ មេទ័ព​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា "​នៅពេល​ជម្លោះ​ក្លាយជា​ហិង្សា​និង​មិនអាច​ដោះស្រាយបាន យោធា​នឹង​ចូល​ដោះស្រាយ​។​យើង​នឹង​ខិតខំ​ធ្វើអោយ​អស់ពី​សមត្ថភាព​ដើម្បី មើលថែ​ប្រទេសជាតិ​និង​ប្រើ​វិធីសាស្ត្រ​ត្រឹមត្រូវ​" ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​កាសែត​ បាងកក​ប៉ុស្តិ៍​ ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​។

 

​លោក​បាន​ព្រមាន​ថា ក្រុមខ្លះ​កំពុង​ប្រើ​វិធីសាស្ត្រ​ខុសច្បាប់​និង​ហិង្សា​ដើម្បី​បង្កចលាចល តែ​ពួកគេ​នឹង​មិនបាន​ជោគជ័យ​ទេ​។ លោក​ប្រា​យុទ្ធ​បាន​បន្ថែមថា​"​ខ្ញុំ​ថ្កោលទោស​មនុស្ស​ទាំងនេះ​។​ខ្ញុំ​មាន ព័ត៌មាន​ខ្លះ​អំពី​ថា​តើ​ពួកគេ​ជា​នរណា​។​ខ្ញុំ​សូម​ព្រមាន​ជាថ្មី​ថា ពួកគេ​មិនត្រូវ​ប្រើ​អំពើហិង្សា​ជាថ្មី​ទេ​។​យើង​កំពុង​ប្រមូល​ភស្តុតាង ដើម្បីអោយ​ប៉ូលិស​ចាត់ការ​"​។​

 

​មេទ័ព​ថៃ រូបនេះ​បាន​អួត​ទៀតថា​លោក​ដឹងថា​ពួក​អ្នក​តវ៉ា​ប្រឆាំង​មួយក្រុម​តូច កំពុង​ធ្វើ​សកម្មភាព​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ តែ​លោក​បាន​និយាយថា​ពួកគេ​មិនជា​ក្រុម​ដែល​ប្រើ​អំពើហិង្សា​ទេ​។​ក្រុម មនុស្ស​ជាច្រើន​បាន​និយាយ​បែប​បង្ខំ​តាម​វិទ្យុ ដោយ​គំរាម​មន្ត្រី​រដ្ឋាភិបាល​និង​កេណ្ឌ​មនុស្ស​របស់គេ​អោយ​បង្ក ការប៉ះទង្គិច​។​

 

​ទាហាន​កំពុង​ព្យាយាម​គ្រប់ មធ្យោបាយ​ដើម្បី​រារាំង​អំពើហិង្សា​តែ​លោក​មិន​ព្រមធ្វើ​អត្ថាធិប្បាយ​អំពី ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រកាស​ដាក់​ក្រុង​បាងកក​និង​បណ្តា ខេត្ត​ជុំវិញ​ក្នុងស្ថានភាព​គ្រាអាសន្ន​ដើម្បី​ដោះស្រាយ​ជាមួយ​ពួក​តវ៉ា ប្រឆាំង​។​

 

​លោក​គ្រាន់តែ​បញ្ជាក់ថា រដ្ឋាភិបាល​បានសំរេច​ដូច្នេះ ប៉ូលិស​បន្ត​ទទួល​មើល​ការខុសត្រូវ​ដោះស្រាយ​ជាមួយ​បាតុករ​និង​យោធា​គ្រាន់ តែ​ដើរតួ​ជំនួយ​។​ទាហាន​៤០​កងអនុសេនាធំ​កំពុង​ធ្វើការ​តាម​ចំ​ណុល​ឆែកឆេរ ជាង​៣០​ជាមួយ​ប៉ូលិស ។​យោធា​តំបន់​១ ទទួលខុសត្រូវ​ក្នុង​ការជួយ​ប៉ូលិស​រក្សា​សន្តិភាព​៕

23-1-2014 (1) General Prayuth Chan-ocha

 

Leave a Reply

(*) Required, Your email will not be published