ប្រទេសចិន ៖ ហេតុការណ៍នេះកើតឡើងមិនយូរប៉ុន្មានមុននេះ គ្រាដែលលើបណ្តាញសង្គមចិន ស្រាប់តែឃើញបង្ហោះព្រោងព្រាតនូវរូបភាពនៃ Clip ជាច្រើន ដែលត្រូវបានវាយតម្លៃថា“ផ្តើមចេញពីបន្ទប់ពិនិត្យវះកាត់កែសម្ផស្ស១” នៅក្វាងចូវ ប្រទេសចិន ។ រូបភាពដ៏រំញោចរបស់នារីៗនៅក្នុងបន្ទប់ពិនិត្យទាំងនោះត្រូវបានបង្ហោះហាក់គ្មានញញើតកោតក្រែងអ្វីសូម្បីបន្តិចសោះនោះ នាំឲ្យសាធារណៈមតិចិនខឹងសប្បារយ៉ាងខ្លាំង ។
ផ្តើមចេញពីប្រភពខ្លះឲ្យដឹងថា វាអាចជារូបភាពយកចេញពីបន្ទប់ពិនិត្យកែកុនសុដន់១កន្លែង ហើយជនរងគ្រោះពុំបានដឹងខ្លួនជាមុនថា មានគេលួចដាក់កាមេរ៉ាបង្កប់ក្នុងនោះទេ ។ ហេតុនេះ ប៉ូលីសក្វាងចូវ បានចាប់ផ្តើស៊ើបអង្កេតស្វែងរកជនដៃដល់ “ថ្លើមពាសមេឃ” ភ្លាម ។ ប៉ូលីសបានឲ្យដឹងថា ជនផ្តើមគំនិតក្នុងការថត Clip ទាំងនេះ គឺជាវេជ្ជបណ្ឌិតហាត់ការនៅបន្ទប់ពិសោធន៍១នោះមែន ហើយអ្នកបង្ហោះជាមិត្តភក្តិនៅផ្ទះជាមួយគ្នា ។
ប៉ូលីសបាន កោះហៅឈ្មោះ Xiu ដែលជាវេជ្ជបណ្ឌិតហាត់ការ ហើយក៏ជាអ្នកលួចបង្កប់កាមេរ៉ា មកសួរចម្លើយ ។ រីឯចម្លើយរបស់ជនល្មើសរូបនេះ ពិតជាអស្ចារ្យណាស់ ។ វាថា ដោយខ្លួនជាវេជ្ជបណ្ឌិតហាត់ការ ហេតុនេះ ពុំបានទទួលការអនុញ្ញាតឲ្យពិនិត្យឡើយ ទើបវាបង្កប់កាមេរ៉ាថតទុកយកទៅ “រៀនសូត្រ” តាម ។
ជនល្មើស នៅបានសារភាពថា វាបានដក់កាមេរ៉ា ៣ ខែមកហើយៗ ការដែលមិត្តភក្តិរួមបន្ទប់ស្នាក់នៅយកទៅបង្ហោះលើបណ្តាញសង្គមនោះ គឺវាពុំបានដឹងទេ ។ រីឯជនល្មើសដែលជាអ្នកបង្ហោះរូបភាពវិញ ក៏ត្រូវបានចាប់ខ្លួន និងរង់ចាំការកាត់ទោសប៉ុណ្ណោះ ៕