ស៊ូ​ថេប ចំអក​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​ប្រកាស​ប្រើ​ច្បាប់​គ្រាអាសន្នក្នុង​ទីក្រុង​បាងកក និង​បណ្តា​ខេត្ត​ជុំវិញ​ (វិដេអូ)

, , Leave a comment

​ក្រុង​បាងកក ៖ មេដឹកនាំ​បាតុកម្ម​លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន កាលពី​យប់​ថ្ងៃ​អង្គារ​បាន​ចំអក​ចំពោះ​ការដាក់​ឲ្យ​ប្រើ​ច្បាប់​គ្រាអាសន្ន ក្នុង​ទីក្រុង​បាងកក និង​បណ្តា​ខេត្ត​ជុំវិញ​។ លោក​បាន​និយាយថា អ្នកគាំទ្រ​របស់លោក​មិន​ខ្លាច​នោះទេ ហើយ​ការប្រមូលផ្តុំ​នឹង​បន្តទៅទៀត​។ រាជរដ្ឋាភិបាល​ថៃ​កាលពី​ម្សិលមិញ​បានកំណត់​ឲ្យ​មានការ​ប្រកាសអាសន្ន រយៈពេល​៦០​ថ្ងៃ​នៅក្នុង​ក្រុង​បាងកក និង​បណ្តា​ខេត្ត​ជុំវិញ ដោយ​គិត​ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​គេហទំព័​រ ឆា​ណេ​ល​ញូ​អេ​ស៊ា ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

 

យ៉ាងណាក៏ដោយ មេដឹកនាំ​បាតុករ លោក ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​អះអាងថា ពួក​បាតុករ​ប្រឆាំង​រាជរដ្ឋាភិបាល​នៅតែ​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​ព្យុះភ្លៀង​នៅ​រាជ​រដ្ឋធានី​បាងកក ក្នុង​គោលដៅ​បន្ត​ការទាមទារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ និង​ក្នុង​បំណង​ប្រឆាំងនឹង​ការបោះឆ្នោត​នា​ថ្ងៃទី​២​កុម្ភៈ ខាងមុខ បើទោះបីជា​ការបោះឆ្នោត​មុនពេល​កំណត់ ដែល​ស្នើឡើង​ដោយ​លោកស្រី យី​ង​ឡាក់ ក៏ដោយ​។​

 

ផ្អែក​តាម​វិធានការ​ប្រកាសអាសន្ន ពួក​អាជ្ញាធរ​សន្តិសុខ​ថៃ​ត្រូវបាន​គេ​ផ្តល់​អំណាច​ខ្លាំង​ជាង​មុន ក្នុងការ​ទប់ទល់​នឹង​ការធ្វើ​បាតុកម្ម ជាហេតុ​នាំ​ឲ្យ​មានការ​គិតថា នឹងមាន​ការប៉ះទង្គិច​គ្នា បន្ថែមទៀត​រវាង​អាជ្ញាធរ​និង​បាតុករ​។​

 

គួរ​បញ្ជាក់ថា ពួក​បាតុករ​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ បានចាប់ផ្តើម​ធ្វើ​សកម្មភាព​តវ៉ា​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​មកដល់ពេលនេះ មាន​មនុស្ស​៩​នាក់​បាន​ស្លាប់ និង​ច្រើនជាង​៥០០​នាក់​រងរបួស​។ ការប្រកាសអាសន្ន​ក្នុង​ក្រុង​បាងកក និង​បណ្តា​ខេត្ត​ជុំវិញ របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ធ្វើឡើង​បន្ទាប់ពី ស្ថាប័ន​យោធា​ថៃ​ព្រមាន​ថា នឹងមាន​អំពើហិង្សា​បង្ហូរឈាម​ជាថ្មីទៀត ខណៈ​ដែលមាន​មនុស្ស​មួយក្រុម​កំពុង​ប្រមែប្រមូល​គ្រឿងផ្ទុះ​និង​សព្វាវុធ​៕

thai-protest-6

 

Leave a Reply

(*) Required, Your email will not be published