មន្ត្រី​យោធា​២​នាក់ ត្រូវ​រថយន្តបុក និង​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​នៅ ខេត្ត​ព្រះសីហនុ

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានសម្លាប់​បុរស​២​នាក់ យុវជន​ពីរ​នាក់​នោះ​ដើរលេង​ពេលយប់ ហើយ​ត្រូវ​រថយន្តបុក និង​កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ។ហេតុការណ៍​គ្រោះថ្នាក់​គួរ​ឲ្យ​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​ព្រះសីហនុ ឋិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​ប្រភព​ឲ្យ​ពី​សមត្ថកិច្ច​បង្ហាញថា ជនរងគ្រោះ​មានឈ្មោះ  លេស យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ អាំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អ្នក​ទាំងពីរ​ជាម​ន្ត្រី​យោធា​នៅ​ព្រះវិហារ ។ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​ទៀត ។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​ភាគី​ទាំង​ពីរបាន​បើកបរ​បញ្ច្រាសទិស​គ្នា ដោយ​ភាគី​ខាង​ម៉ូតូ​បានធ្វើ​ដំណើរ​ចេញពី​ក្រុងព្រះសីហនុ ទៅផ្ទះ​នៅ​ឃុំ​ស្រែ​ចាម ស្រុក​ព្រៃនប់ រីឯ​រថយន្ត​មកពី​រាជធានី​ភ្នំពេញ មក​ក្រុងព្រះសីហនុ ហើយ​បាន​បុក​ពេញទំហឹង​ស្លាប់​តែម្តង ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្កហេតុ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

22-1-2014

 

Leave a Reply

(*) Required, Your email will not be published