រស់នៅ​ជាមួយ​យូរ ចង់​ប្តូរ​រសជាតិ ឆ្លៀត​លប​មាន​ប្រុស​ក្មេង​កំណាញ់​ចិត្ត ពេល​ទាន់​ប្រកែក​ថា អ្នករត់ម៉ូតូឌុប​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ការ​ផិតក្បត់​ជា សភាវគតិ​ដែល​ចំណារ​នៃ​ភាព​សាវា រារែក និង​ភាពមិន​ទុកចិត្ត​គ្នា ជា​លំ​អាន​របស់​មនុស្ស​។ ជាក់ស្តែង​ស្ត្រី​ម្នាក់​ត្រូវបាន​ជាប់ចោទ​ពី​ការ​ផិតក្បត់ ដោយ​ប្រឡាក់​ប្រឡូក​ជា​ប្រុស​ក្មេង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ ទី​២០ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​រដ្ឋសភា​ថ្មី​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​តាម​ដំណើររឿង​ដែល​បុរស​ជា​ប្ដី​តំណាល​ប្រាប់​ឲ្យ​ដឹងថា រូបគេ និង​ជនសង្ស័យ​ឈ្មោះ​ស្រី ញ៉ឹ​ប អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ធ្វើការ​នៅកាស៊ី​ណូ​មួយ ដែល​ត្រូវជា​ប្រពន្ធ​បាន​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ រហូតដល់​ពួក​បន្សល់ទុក​នូវ​ចំណងអាពាហ៍ពិពាហ៍​មានកូន​ប្រុស​ស្រី​ចំនួន​៣ នាក់​រស់នៅ​ក្នុងបន្ទុក​ទៀតផង ។ ប៉ុន្តែ​រយៈពេល​ជាង​៦​ខែ​មកនេះ​ប្រពន្ធ​របស់គាត់​តែងតែ​ប្រែប្រួល​ចិ​ត្ដ​ខុសប្លែក​ពី​ធម្មតា​ទាំង ការ​ដេក​នៅ​ទាំង​ការនិយាយស្ដី​ដោយ​ចេះតែ​រករឿង​បង្កើតជា​បញ្ហា​ក្នុង គ្រួសារ​ដើម្បី​យក​លេស​ចាក​ចេញពីផ្ទះ​ថា​ទៅ​ដេក​នៅផ្ទះ​ម្ដាយ ។ ដោយមាន​ភាព​សង្ស័យ​បានសម្រេច​ប្រាប់​ញាតិ​មិ​ត្ដ​បងប្អូន​ឱ្យជួយ​តាមឃ្លាំមើល​ប្រពន្ធ​របស់ខ្លួន​ផង ជាពិសេស​ពេល​ចាក​ចេញពីផ្ទះ​តើ​ប្រពន្ធ ទៅណា​? រហូតដល់​ថ្ងៃកើតហេតុ​ស្រាប់តែ​គាត់​ទទួលបាន​ទូរស័ព្ទ​ពី​ប្អូនប្រុស​ឃើញ​ប្រពន្ធ​ដែល​ស្រឡាញ់​ពេញ​ដើមទ្រូង​កំពុង​ជិះ​ម៉ូតូ​ឱប​ចង្កេះ​ប្រឡែង​លេង នឹង​ប្រុស​ថ្មី​នៅ​កន្លែងកើតហេតុ​ខាងលើ​ធ្វើឱ្យ​គាត់​ស្ទើរ​កកឈាម ស្ទះ​ដ​ង្ហើម​​ស្លាប់​តែម្ដង ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ដោយសារ​តែមាន​ក្ដី​ស្រឡាញ់ និង​ចិត្ត​ប្រចណ្ឌ​គាត់​បាន​ស្ទុះ​ទៅ​ទាញ​ដៃ​ប្រពន្ធ​ឱ្យ​ចុះ​ពីលើ​ម៉ូតូ​ប្រុស​ថ្មី ដើម្បី​ទៅផ្ទះ​ជជែក​គ្នា​រក​ខុស​ត្រូវតែ​ប្រពន្ធ​ទំនង​ឈ្លក់​វង្វេង​ខ្លាំង​ជាមួយនឹង​ប្រុស​ថ្មី​មិន​ព្រមស្ដាប់​គាត់​ជា​ប្ដី​ទេ ផ្ទុយទៅវិញ​បែរជា​ស្ទុះ​មក​ប្រតាយប្រតប់​ជាមួយ​ប្ដី​ខ្លួនឯង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ធ្វើ​អន្ដរាគមន៍ និង​នាំខ្លួន​ពួកគេ​ទាំង ៣​នាក់​ខាងលើនេះ​យកទៅ​កាន់​ទីស្នាក់ការ​ន​គរ​បាល ប៉ុស្ដិ៍​ទន្លេបាសាក់​ដើម្បី​ធ្វើការ​សាកសួរ ។​

 

​នៅមុខ​សមត្ថកិច្ច ស្ត្រី​ខាងលើ​បាន​សម្ដែង​អាកា​រៈ ក្រេវក្រោធ​ដាក់​ស្វាមី និង​សមត្ថកិច្ច ហើយ​បដិសេធ​ដាច់អហង្ការ​ថា មិនមែនជា​ស្រី​សាវា​ក្បត់​ប្ដី​ស្អី​នោះទេ ការពិត​បុរស​ដែល​ឌុប​នាង​នេះ​គឺជា​អ្នករត់ម៉ូតូឌុប ។ ការនិយាយ​ដោះសា​បែបនេះ​ធ្វើឱ្យ​ស្វាមី និង​សមត្ថកិច្ច​ហួស​ចិ​ត្ដ ព្រោះ​គិតថា បើ​បុរស​ជា​អ្នករត់ម៉ូតូឌុប​រឿង​អី​នាង​ជិះ​ម៉ូតូ​ពីក្រោយ​ឱប​ចង្កេះ​គ្នា ស្វិត​ស្អិត​ដូច​តុកកែ​និង​ប្រឡែង​ឱបថើប​ជញ្ជក់មាត់​គ្នា​ដូច​ប្ដី​ប្រពន្ធ​រៀបការ​ពេញ​ច្បាប់​យ៉ាងនេះ​?៕

22-1-2014

 

Leave a Reply

(*) Required, Your email will not be published