អគារ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ មិនសូវ​ធានា​គុណភាព អាច​បង្ក​គ្រោះថ្នាក់​​ជា​យ​ថាហេ​តុ​​​ សូម​​​លោ​ក​​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជូន​អ្នកជំនាញ​មក​ពិនិត្យមើល​ផង​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ស្នូរ​ផ្ទុះ​ឥដ្ឋការ៉ូជញ្ជាំង​និង​សសរ នៅក្នុង​អគារ​សង្គ្រោះបន្ទាន់នៃ​មន្ទីរពេទ្យបង្អែកខេត្ត​ព្រះសីហនុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នកជំងឺ និង​បុគ្គលិក​ពេទ្យ រត់​ជា​ន់​ជើ​ង​គ្នាកាលពី​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤ ប៉ុន្តែ​ថ្នាក់ដឹកនាំ មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ បាន​អះអាងថា ករណីបែបនេះ កើតមាន​ជា​យូរ​មកហើយ គឺ​អគារ​នេះ​អាច​ដំណើរការបាន មិនទាន់​ទ្រុឌទ្រោម​ខ្លាំង​នៅឡើយ​ទេ ។​

 

​ក្រុមគ្រូពេទ្យ​ដែល​មក ដេក​ប្រចាំការ​ម្នាក់ៗ តែងមាន​ការព្រួយបារម្ភ ចំពោះ​សុវត្ថិភាព ហើយ​ពួកគាត់​រអ៊ូរ​រទាំ​ថា សំណង់​អគារ​នេះ​ខ្វះ​គុណភាព ទើប​បណ្តាល​ឲ្យ​មាន ស្នូរ​ប្រេះ​ជញ្ជាំង និង​សសរ​ជា​ញឹកញាប់ ហើយ​ពួកគាត់​បាន​សំណូមពរ ដល់​អាជ្ញាធរ​ដែនដី ក៏ដូចជា​ក្រសួងសុខាភិបាល មេត្តា​បញ្ជូន​អ្នកជំនាញ​មក​ពិនិត្យ​ផង ដើម្បី​កុំ​ឲ្យ​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ ព្រួយបារម្ភ រត់​ជាន់ជើងគ្នា តទៅទៀត​។​

 

​ទាក់ទិន​ហេតុការណ៍ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ បង្អែក​ខេត្ត​ព្រះ​សី​ហុន បាន​អះអាង​ប្រាប់​អ្នកកាសែត​ថា សំណង់​នេះ​មិនមាន បញ្ហា​អ្វី​ទេ​ធំដុំ​ទេ អាច​ដំណើរការបាន​នៅឡើយ ហើយ​ការផ្ទុះ​ប្រេះស្រាំ លើ​ជញ្ជាំង​និង​សសរ​នោះ កើតមាន​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ការផ្ទុះ​ការ៉ូ​ថ្មី ដែល​ទើប​និង​រៀប​នោះ គឺ​ក្រុម​ជាង​អាច​រៀប ខុស​បច្ចេកទេស ទើប​មានការ​ប៉ោង​ផ្ទុះឡើង​បែបនេះ ៕

22-1-2014 (1) 22-1-2014 (2) 22-1-2014

 

Leave a Reply

(*) Required, Your email will not be published