សមត្ថកិច្ច​បញ្ជូន​កូន​មន្ត្រីប៉ូលិស​ម្នាក់ និង​បក្ខពួក​ទៅ​ព​ន្ធា​គារ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ជនបរទេស​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ សម្រេច​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​យុវជន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់កាបូប​របស់​ជនបរទេស​នៅ​តា​ដងផ្លូវ​សាធារណៈ​ដាក់​ព​ន្ឋ​នាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទ​ម្ង​ន់​ទោ​ស​​ក្រោយពី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បញ្ជូនទៅ​តុលាការ​។​

 

​ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ ជា ទូច ហៅ​ស្វិត អាយុ​២៦​ឆ្នាំ ជា​សិស្ស​ស្នាក់​នៅផ្ទះ​លេខ​១៣​អឺ​៣ ផ្លូវ​លេខ​១៨២ ភូមិ​ទី​៧ សង្កាត់​អូរ​ប្ញ​ស្សី​ទី​៤ ខណ្ឌ​៧​មករា និង​ឈ្មោះ ផល សុភ​ក្ត្រ ហៅ​បុត្រ អាយុ​១៨​ឆ្នាំ ជាជាង​ជួសជុល​ទូរស័ព្ទដៃ​ស្នាក់នៅ​ផ្ទះ​លេខ​៩​អឺ​២ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា បា​ន​​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ មករា ២០១៤ បន្ទាប់ពី​យុវជន​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ របស់​ជនបរទេស នៅ​ចំណុច​ផ្លូវ​លេខ​៥​កែង​ផ្លូវ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌ​ដូ​ន​ពេញ ហើយ​ព្យាយាម​រត់គេចខ្លួន ។

 

​គួររម្លឹកថា ជនសង្ស័យ​ជា​កូន​មន្ត្រីប៉ូលិស​បម្រើការ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​ ម្នាក់​រួមជាមួយ​មិត្ត​ភ័​ក្រ​បាន​ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចា​ប់​ខ្លួ​ន​ភ្លាមៗ​ នៅពេល​ជននេះ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនបរទេស​នៅ​តា​ដងផ្លូវ​សាធារណៈ​កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ មករា ២០១៤​នៅ​ចំណុច​ផ្លូវ​លេខ​៥​កែង​ផ្លូវ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ​៕

22-1-2104

 

Leave a Reply

(*) Required, Your email will not be published