អាង​ផ្លូវ​ស្ងាត់​បើកបរ​ក្នុង​ល្បឿន​លឿន គ្មាន​ការប្រុងប្រយ័ត្ន បួង​ចង្កូត​មិនទាន់​ធ្វើឱ្យ​រថយន្ដ​ក្រឡាប់​ស្លាប់​នៅ​កន្លែងកើតហេតុ​ (វិដេអូ)

, , Leave a comment

​ខេត្ដ​ព្រះវិហារ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង​១​និង ១៥ នាទី​រសៀល ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤ នៅ​ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ម៉ាក 4runner ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-1735 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ កើ សំរួត អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ ចេញពី​ភូមិ​ស្រអែម ឆ្ពោះ​មក​ខេត្ដ​ព្រះវិហារ ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បួង​ចង្កូត​មិនទាន់​ធ្វើឱ្យ​រថយន្ដ​ក្រឡាប់ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​តែម្តង​។​

 

​ក្រោយ​កើតហេតុ​មន្ដ្រីនគរបាល​ចរាចរ​ស្រុក​ជាំ​ក្សាន្ដ​បាន​ទំនាក់ទំនង​រក​បងប្អូន​សាច់ញាតិ ក្រុមគ្រួសារ​ដើម្បី​ឱ្យមក​ទទួល​យកសា​កស​ពនៅ​វត្ដ​ភូមិ​ស្រអែម យកទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​រថយន្ដ​បាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ដ ៕

21-1-2014

 

 

Leave a Reply

(*) Required, Your email will not be published