ប្រទេសវៀតណាម ៖ នេះជាលើកទី១ហើយប្រទេសកុំម្មុយនីស្តមួយនេះបានបើកសវនាការកាត់ក្តីពីបទជួញដូរគ្រឿងញៀនមានទ្រង់ទ្រាយធំដោយសារតែគ្រឿងញៀនអេរ៉ូអ៊ីនក្នុងសំណុំរឿងនេះ មានបរិមាណច្រើនដល់ជីត២តោន ហើយអ្នកទោសមានច្រើន រីឯទោសដែលជនជាប់ចោទទទួលទៀតសោតក៏មានរហូតដល់ប្រហារជីវិតច្រើននាក់។ នេះបើយោងតាមបណ្តាញគេហទំព័រ ម៉ែលអនឡាញ ដែលបានចុះផ្សាយកាលពីម្សិលមិញនេះថា សវនាការកាត់ទោសនេះបើកធ្វើ១៧ថ្ងៃមកហើយ។
យោងតាមអ្នកស៊ើបអង្កេតនានា ជនជាប់ចោទវៀតណាម៨៩នាក់នេះ ស្ថិតក្នុងបណ្តាញក្រុមជួញដូរគ្រឿងញៀនអន្តរជាតិចំនួន៤ ដែលធ្វើការដឹកជញ្ជូនគ្រឿងញៀនអេរ៉ូអ៊ីននិងគ្រឿងញៀនផ្សេងទៀត ពីប្រទេសឡាវ ទៅវៀតណាម និងចិន ចាប់តាំងពីឆ្នាំ២០០៦មក។ ប៉ូលិសបានគាស់រំលើងបណ្តាញទាំងនេះ នៅខែសីហា ឆ្នាំ២០១៣ ហើយបានចាប់ខ្លួនមនុស្សច្រើននាក់ និងរកឃើញគ្រឿងញៀនច្រើនសន្ធឹកសន្ធាប់ អាវុធ ព្រមទាំងរថយន្តទំនើបៗច្រើនគ្រឿងផងដែរ។
ចៅក្រមអធិបតីលោក ង៉ូ ឌុក (Ngo Duc) បាននិយាយបន្ទាប់ពីសាលដីកាត្រូវបានអានក្នុងខេត្តក្វាងនីញ ភាគខាងជើងជាប់ព្រំដែនចិនថា "នេះគឺជាអង្គជំនំជំរះធំបំផុតមិនធ្លាប់មានរបស់វៀតណាមទាក់ទងនឹងចុងចោទ ចំនួនអ្នកត្រូវកាត់ទោសប្រហារជីវិត និងចំនួនថ្នាំហេរ៉ូអ៊ីនដែលពាក់ព័ន្ធ"។
លោក ឌុក បានបន្ថែមបន្ទាប់ពីអង្គជំនំជំរះរយៈពេល ១៧ ថ្ងៃនេះថា "ដោយសារតែចំនួនចុងចោទយ៉ាងច្រើន និងភាពធ្ងន់ធ្ងរនៃករណីនេះ ទើបអង្គជំនំជំរះត្រូវបានធ្វើឡើងនៅគុកតែម្តង"។ ពួកអ្នកស៊ើបអង្កេតបាននិយាយថា ចុងចោទទាំងនេះគឺជាកម្មសិទ្ធិរបស់ក្រុមរត់ពន្ធអន្តរជាតិចំនួនបួន ដែលទទួលខុសត្រូវចំពោះការជួយដូរថ្នាំហេរ៉ូអ៊ីន និង ថ្នាំញៀនដទៃទៀតពីប្រទេសជិតខាងឡាវចូលមកវៀតណាម និងចិន តាំងពីឆ្នាំ ២០០៦។
ក្រឡាបញ្ជីលោក ង្វៀន ត្រាំង ហ៊ីវ (Nguyen Trung Hieu) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ចុងចោទទាំងអស់គឺជាវៀតណាម ហើយភាគច្រើននៃពួកគេគឺមកពីបណ្តាខេត្តភាគពាយ័ព្យរបស់វៀតណាម៕