ស្គាល់​នាង​បាន​កន្លះ​ខែ បបួល​ឡើងឋានសួគ៌ តែ​ម្តាយ​ខាង​ស្រី​ចាប់​ឲ្យ​ចុះ​នរក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​ស្ត្រី​រងគ្រោះ ដោយ​ប្តឹង​ចោទប្រកាន់ថា បាន​ល្បួង​កូនស្រី​របស់គាត់​ជា​អនីតិជន​យកទៅ​រំលោភ​នៅផ្ទះ​សំណាក់ ។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៤ នៅផ្ទះ​សំណាក់​មានជ័យ ឋិត​នៅ​ផ្លូវ​លេខ​២៩៦ ផ្ទះ​លេខ​១៧​សេ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ រស់ សំណាង អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង ។ ចំណែក​ក្មេងស្រី​មានឈ្មោះ ស​.​ព អាយុ​១៣​ឆ្នាំ ។ ពួកគេ​បាន​ស្គាល់គ្នា​រយៈពេល​ជាង កន្លះ​ខែ​មកហើយៗ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១២ រូបគេ​និង​ក្មេងស្រី​បាន​ឌុប​គ្នា​ដើរលេង​កោះ​ពេជ្រ រហូតដល់​ម៉ោង​ប្រមាណ​២៣​និង​៣០​នាទី​យប់ ផ្ទះសំណាក់​មានជ័យ កើតហេតុ​ខាងលើ ដោយ​គ្មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ គឺ​ពួកគេ​បាន​យល់ព្រម​ទាំងសងខាង ។​

 

​លុះ​ព្រឹក​ថ្ងៃទី​២១ ខែមករា​នេះ​រូបគេ​មិនបាន​ដឹង ថា​ម្ដាយ​ក្មេងស្រី​ប្ដឹង​រូប​ខ្លួន​នោះទេ ដោយ​ម្ដាយ​ក្មេងស្រី​បាន​ទូរស័ព្ទ​ហៅ​រូបគេ​ឱ្យ​សម្របសម្រួល​ដោះស្រាយ​គ្នា​នៅផ្ទះ​ក្មេងស្រី​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ប៉ុន្ដែ​ពេលមកដល់​ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង ។​

 

​រឿងរ៉ាវ​ប្រុស​ប្រ​កែប ស្រី​ប្រកាន់​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕

21-1-2014

T-0193 T-0195

 

Leave a Reply

(*) Required, Your email will not be published