កំពូលយន្តហោះអនាគត Sky Whale នឹងមានទំហំធំជាងយន្តហោះ Air Bus A380 ហើយស្រដៀងនឹងយានអវកាសខិតមានស្លាបដែលអាចស្វ័យផ្សារភ្ជាប់បាន ។ នេះជាសមិទ្ធិផលរបស់វិស្វករ Oscar Vinals នៅអេស្បាញ ហើយវាត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបបំផុត ព្រមទាំងមានចំណុះផ្ទុកអ្នកដំណើរឡើងដល់ ៧៥៥នាក់ ផ្តល់ឲ្យភាពសន្សំសំចៃសម្រាប់វិស័យអាកាសចរណ៍ស៊ីវិល ។
កំពូលយន្តហោះ Sky Whale ត្រូវបានផលិតដោយមានបណ្តោយស្លាប ៨៨ម៉ែត្រ ដែល Airbus 380 បច្ចុប្បន្នមានត្រឹមតែ 80m ហើយ Boeing 747 មានត្រឹម 64m ប៉ុណ្ណោះ ។ ដងខ្លួនយន្តហោះត្រូវបានផលិតពីសរសៃចម្រុះ។ យន្តហោះនេះ នឹងទទួលបានការបំពាក់ "ស្លាបរស់រវើក" ព្រមទាំងប្រើម៉ាស៊ីនរុញ hybrid ដែលមានប្រសិទ្ធភាពលើសពីយន្តហោះបច្ចុប្បន្ន ។
Sky Whale ក៏អាចហោះហើរបានចម្ងាយផ្លូវវែងជាង ដោយពុំចាំបាច់បំពេញឥន្ធនៈបន្ថែម ហើយវាក៏ត្រូវបានតម្លើងបន្ថែមនូវផ្ទាំងថ្មពិលព្រះអាទិត្យនៅពីលើ ស្លាប ដើម្បីយកថាមពលពីពន្លឺព្រះអាទិត្យ ។ តាមវិស្វករ Oscar Vinals នោះ គ្រឿងម៉ាស៊ីនរបស់យន្តហោះអាចផ្អៀងបាន ៤៥ដឺក្រេ ធ្វើឲ្យយន្តហោះអាចចុះចតនៅលើផ្លូវឡើងចុះដែលខ្លីហើយតូច ។
ស្លាបរបស់ Sky Whale ត្រូវបានបំពាក់បច្ចេកវិទ្យាស្វ័យផ្សារភ្ជាប់ពេលរងការខូចខាត ។ ក្រៅពីនោះប្រសិនបើយន្តហោះជួបគ្រោះថ្នាក់ខ្លួនរបស់វានឹង ស្វ័យប្រវត្តិផ្តាច់ចេញពីស្លាប ជាហេតុជួយកាត់បន្ថយការបាត់បង់ជីវិត ។
ប្រសិទ្ធភាពនៃបណ្តាបច្ចេកវិទ្យា ត្រូវបានយកមកអនុវត្តធ្វើឲ្យ sky whale បន្ថយនូវភាពកកិត ឥន្ធនៈត្រូវផ្គត់ផ្គង់ព្រមទាំងទម្ងន់របស់វានាំឲ្យវាក្លាយជា ប្រភេទយន្តហោះស្និទ្ធស្នាលនឹងធម្មជាតិហើយអ្នកពុំនឹកស្មានដល់ ៕