កីឡាករ Lee Chong Wei បាន​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី Malaysia Badminton Open

, , Leave a comment

​ប្រទេស​ម៉ាឡេស៊ី ៖ កីឡាករ​លំដាប់​ទី​១​ពិភពលោក Lee Chong Wei បាន​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី Malaysia Badminton Open ជា​លើក​ទី​១០​បន្ទាប់ពី​បាន​បំបាក់​កីឡាករ​ឥណ្ឌូណេស៊ីTommy Sugiarto នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធ ផល ២១-១៩ និង​២១-៩ កាលពី​ថ្ងៃអាទិត្យ​ទី​១៩ មករា ។ ការប្រកួត​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ។​

 

Chong Wei បាន​យកឈ្នះ​ពាន​ជើងឯក​កម្មវិធី​នេះ​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​២០០៤​មក ពោលគឺ​លើកលែងតែ​ឆ្នាំ​២០០៧​មួយគត់ ដែល​ពាន​ជើងឯក​ត្រូវ​ដណ្តើមបាន​ដោយ​កីឡាករ​ដា​ណឺ​ម៉ាក Peter Gade ។ សម្រាប់​ជ័យជម្នះ​លើក​ទី​១០​នេះ Chong Wei បាន​ប្រើពេល​មិន​ដល់​១​ម៉ោង​នោះទេ គឺអាច​យកឈ្នះ​ជើង​ខ្លាំង Tommy Sugiarto យ៉ាង​ងាយ ។ អំឡុងពេល​ប្រកួត គេ​បាន​វាយលុក​គ្របដណ្តប់​លើ​គូប្រកួត​តាំងពី​ចាប់ផ្តើម​សិត​ទី​១​មក ម្លេះ តែ​គេ​ក៏បាន​សរសើ Sugiarto ផងដែរ ។ «​ខ្ញុំ​ទទួល​សម្ពាធ​យ៉ាងខ្លាំង​ដើម្បី​យកឈ្នះ​ពាន​ជើងឯក​លើក​ទី​១០​នេះ ។​

 

​សម្រាប់​ជ័យជម្នះ​លើក​ទី​១០​នេះ Chong Wei ទទួលបាន​ប្រាក់រង្វាន់​៣​ម៉ឺន​៧៥០០​ដុល្លារ​អាមេរិក​ខណៈ​Sugiarto ទទួលបាន ១​ម៉ឺន​៥.២០០​ដុល្លារ ។ ដោយឡែក លទ្ធផល​ប្រកួត​ឯកត្តជន​ផ្នែក​នារី​វិញ ពាន​ជើងឯក​បាន​ទៅលើ​កីឡាការិនី​ចិន Li Xuerui ។ ជើងឯក​អូឡាំពិក​រូបនេះ​បាន​បំបាក់​កីឡាការិនី​មិត្ត​រួម​ជាតិ​ខ្លួន Wang Shixian ក្នុង​លទ្ធផល ២១-១៦ និង ២១-១៧ ៕

21-1-2014

 

Leave a Reply

(*) Required, Your email will not be published