សង្គ្រាម​សាសនា ធ្វើ​ឲ្យ​អ្នកប្រតិបត្តិ​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ ព្រៃផ្សៃ ដោយ​កាប់សម្លាប់ និង​ចែក​សាច់​ចែកគ្នា​ស៊ី (​វិ​ដេ​អូ​)

, , Leave a comment

​ទីក្រុង​បង់​ហ្គី ៖ "​ឆ្កែឆ្កួត​" ជា​រហ្ស​សនាម​របស់​បុរស​ម្នាក់​ដែល​ចិត្តសាហាវ​ព្រៃផ្សៃ​ស៊ីសាច់​មនុស្ស នៅ​សង្កាត់​សាន​ហ្គោ (Sango) ក្នុង​ទីក្រុង​បង់​ហ្គី (Bangui) ដែលជា​រដ្ឋធានី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ។ រូបភាព​គួរ​ឲ្យ​តក់​ស្ល​ត់​ជាច្រើន​បានបង្ហាញ​មនុស្ស​ឃោរឃៅ​ម្នាក់ កំពុងស៊ី​សាច់​បុរស​មូស្លីម​ម្នាក់​ដែល​គេ​សម្លាប់​ដោយ​ព្យួរ​ក ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍​មកនេះ​។ នេះ​បើ​យោងតាម​គេហទំព័រ ម៉ែ​លអន​ឡាញ ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

​ក្នុង​រូបភាព​មួយ “​ឆ្កែឆ្កួត​” ឈ្មោះ​ពិត គឺ វ៉ាន​ដ្យា ម៉ា​គ្ល័​រ (Ouandja Magloire) បាន​កាត់​បំណែ​កសាច់​ចេញពី​សាកសព​បុរស​មូ​ស្លី​ម​ដែល​គេ​សម្លាប់​ម្នាក់ ដេក​ឆេះ​នៅ​លើដី​ក្បែរ​រង្វង់​មូល​ក្នុង​រដ្ឋធានី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ខណៈ​សាកសព​មួយទៀត​ស្ថិតនៅ​មិន​ប៉ុន្មាន​ម៉ែត្រ​ពី​ទីនោះ​ទេ​។ រូបភាព​មួយ​ផ្សេងទៀត​បង្ហាញ​បុរស​នេះ​លិ​ត​កាំបិទ​ប្រឡាក់​ឈាម ខណៈ​បុរស​នេះ​ឈរលើ​សាកសព​មួយ ដោយ​ពាក់​អាវយឺត​ដូចគ្នា ដែល​បុរស​នេះ​ត្រូវគេ​ថត​អំឡុង​សកម្មភាព​ឃោរឃៅ​លើក​មុន​។

 

​អ្នកដំណើរ​ឆ្លងកាត់​មូស្លីម​ពីរ​នាក់ ផ្សេងទៀត​បាន​រត់គេច​ឲ្យ​កងកម្លាំង​រក្សា​សន្តិភាព​អា​ហ្វ្រិ​ច និង​បារាំង​ជួយ​ការពារ​។ ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​ជ្រាបថា ម៉ា​គ្ល័​រ​មិនបាន​ចូលរួម​ក្នុងការ​សម្លាប់​ទេ ប៉ុន្តែ​បានបង្ហាញ​មុខក្រោយ​ការសម្លាប់​នេះ​។

 

​យោងតាម​ប្រភព​របស់​ទីភ្នាក់ងារ​ខាងលើ​បុរស​នេះ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល ដែល​ល្បី​ខាង​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ ។ ទន្ទឹមនេះដែរ​លោកស្រី ខា​ធឺ​រី​ន សាំ​បា​-​ប៉ាន​ហ្សា (Catherine Samba-Panza) អាយុ ៥៩ ឆ្នាំ ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល និង​បាន​ថ្លែង​សន្ទរកថា​លើកដំបូង​របស់លោក​ស្រី​ដើម្បី​អំពាវនាវ​ឲ្យ​ទាំង​ពួក​មូស្លីម និង​ពួក​គ្រី​ស្ទា​ន​បញ្ឈប់​ការប្រយុទ្ធ​គ្នា​។​

 

​ថ្លែង​ទៅកាន់​កងជីវពល​ការ​ពារ​ខ្លួនឯង ដែល​គេ​ស្គាល់​ថា កងជីវពល​ប្រឆាំង​កាំបិទផ្គាក់ (anti-balaka) លោកស្រី​សាំ​បា​-​ប៉ាន​ហ្សា បាន​និយាយថា "​សូម​បង្ហាញ​ការគាំទ្រ​សម្រាប់​ការតែងតាំង​របស់ខ្ញុំ​ដោយ​ផ្តល់នូវ​សញ្ញា ដ៏​ខ្លាំងក្លា​នៃ​ការទម្លាក់​ចុះ​អាវុធ​របស់​អ្នក​"​។​

 

​លោកស្រី​ក៏បាន​ចេញ​ការអំពាវនាវ​ស្រដៀង​គ្នា​នេះ​ទៅកាន់​សមាជិក​ក្រុម​បះបោរ​មូស្លីម​ភាគច្រើន​ឈ្មោះថា សេ​ឡេ​កា (Seleka) ផងដែរ ដោយ​ប្រាប់​ពួកគេ​ថា "​សូម​ឈប់​ធ្វើ​ឲ្យ​ប្រជាជន​ឈឺចាប់​។ ចាប់ផ្តើម​ពីថ្ងៃ​នេះ ខ្ញុំ​គឺជា​ប្រធានាធិបតី​របស់​ពលរដ្ឋ​អា​ហ្វ្រិ​ច​កណ្តាល​គ្រប់រូប​ដោយ​គ្មាន​នរណាម្នាក់​ត្រូវ​បោះបង់​នោះទេ​"៕

21-1-2014 (3) 21-1-2014 (10) 21-1-2014 21-1-2014 (1) 21-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published