ម្តាយ​ចិត្ត​អប្រិយ កូន​មិនទាន់​ឃើញ​ពន្លឺ​ថ្ងៃ ច្រក​ក្នុង​ថង់​ខ្មៅ​បោះចោល​ក្នុង​គំនរ​សំរាម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈដែល​ស្ត្រី​ដើរ​រើស​អេ​ត​ចា​ត កំពុង​កកាយ​គំនរ​សំរាម​បាន​ប្រទះឃើញ​សព​ទារក ដែល​ត្រូវ​បោះចោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤ លើ​គំនរ​សំរាម​មួយកន្លែង នៅ​ខាងលិច​សាលាបឋមសិក្សា​បឹងត្របែក​ខាងកើត តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ កែង​នឹង​លូទឹកស្អុយ​ផ្លូវ​១០៥ ឋិត​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា បន្ទាប់ពី​ស្ត្រី​រើស​អេតចាយ​២​នាក់​បាន​កកាយ​ថង់​ខ្មៅ​ចេញពី​គំនរ​សំរាម ដើម្បី​រក​របស់របរ​អេតចាយ​ដែល​អាច​លក់បាន​កម្រៃ​ខ្លះ ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​សព​ទារក ដែល​ត្រូវបាន​ម្តាយបង្កើត​រួចហើយ និង​យកមក​បោះចោល​យ៉ាង​អាណោចអាធ័ម​បំផុត​។​

 

​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រហែលជា​អ្នក​យកមក​បោះចោល​គឺ​នៅ​ជិតៗ​នេះ ដោយ​សង្ស័យ​ពួកគេ​ស្នេហា​ក្បត់​ប្រពៃណី​លាក់បាំង​ពី​ឪពុកម្តាយ ទើបបានជា​បង្កើតកូន​មកហើយ​ដាច់ចិត្ត​ច្រ​ថង់​យកមក​ចោល​យ៉ាងនេះ  ៕

21-1-2014 21-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published