ភាពមិន​ទទួលខុសត្រូវ និង​គ្មាន​សណ្តាន​ចិត្ត ជា​លំ​អាន​នៃ​ការយក​រួចខ្លួន​របស់​អ្នកមាន​លុយ មានអំណាច បុក​មនុស្ស​ស្លាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ វា​ជា​វប្បធម៌​ដដែលៗ​សម្រាប់​អ្នកមាន​លុយ មានអំណាច ខណៈដែល​បុក​មនុស្ស​បណ្តាល​ឲ្យ​ហើយ​គេច​យករួចខ្លួន ដោយ​គ្មាន​ទំនួល​ខុសត្រូវ ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២១​និង​៥០ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ម្តុំ​ដេប៉ូ​ឈើ ច្រាំង​បាក់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​កូន​អ្នកមានអំណាច​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Z350 ប្រភេទ​រថយន្ត​ស្ព័​រ ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ទៅបុក​ស្ត្រី​ម្នាក់​កំពុង​ឈរ​នៅមុខ​ផ្ទះ ប៉ើង​ដូច​សម្លី របួសធ្ងន់​ធរ ហើយ​ក្រោយ​ស្លាប់​ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។​

 

​គួររម្លឹកថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ស​ម៉ាក Z350 ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-0001 បើក​ដោយ​យុវជន​ម្នាក់​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុច​ផ្លូវកែង​ដោយសារតែ យុវជន​ខាងលើ​ពុំបាន​បន្ថយល្បឿន ហើយ​គ្មាន​ការប្រុងប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ទៅបុក​ស្ត្រី​ចំណាស់​ឈ្មោះ​ចៅ ហេង អាយុ​៨២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦៥ ផ្លូវ​លេខ​៣៦៩ សង្កាត់​ច្បារអំពៅ​ទី​២ ដែល​កំពុង​ឈរ​នៅមុខ​ផ្ទះ បោក​ក្បាល​ទៅនឹង​ថ្នល់​បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង នៅនឹងកន្លែង កើតហេតុ​រួច​បាន​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​បាន​បុក​ធ្លាយ​របង​ផ្ទះ​ប្រជាពលរដ្ឋ​ជ្រុល​ទៅ​បោក​ផ្ទប់​ជាមួយនឹង​ជញ្ជាំង និង​បុក​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​នៅក្នុង​ផ្ទះ​រង​ការខូចខាត​ខ្ទេច​ទាំងស្រុង​។​

 

​ក្រោយពេល​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ព្រោះ​បាន​រត់​គេចខ្លួនបាត់​ដោយ​ទុក​រថយន្ត​ចោល​នៅនឹងកន្លែង​កើតហេតុ ។​ ​ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បណ្តាល​ឲ្យ​រថយន្ត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​របង ទ្វារ និង​ម៉ូតូ​កង់​បី ត្រូវ​រង​ការខូចខាត​ទាំងស្រុង ហើយ​ក្រោយពី​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយនឹង​នគរបាល​ជំនាញ​ចុះ​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យក​រថយន្ត​ខាងលើនេះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ម្ចាស់​ចូល​ខ្លូន​ទៅ​ដោះស្រាយ​ពេល​ក្រោយ​៕

 21-1-2014 (2)

21-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published