បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត និង​ម៉ូតូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បានទទួល​រងរបួស​ធ្ងន់ ខណៈដែល​ត្រូវបាន​រថយន្តបុក​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៤ ស្ថិត​នៅមុខ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

 

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សួន សារ៉ាត់ អាយុ​៣២​ឆ្នាំ មានស្រុក​នៅ​កំណើត​នៅ​ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ។  ចំណែក​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-8060 បើកបរ​ដោយ​យុវជន​ឈ្មោះ ហាត់ ឡុង អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ។​

 

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​គ្រោះថ្នាក់​គេ​បានឃើញ​ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​រួម​ជាមួយនឹង​រថយន្ដ​ដែល​ បើ​ក​រថ​យន្ដ​​នេះ​ធ្វើដំណើរ​លើ​បណ្ដោយ​ផ្លូវជាតិ លេខ​៥​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុច​ខាងលើ​អ្នកបើករថយន្ដ​បង្ក​ក៏បាន​ព្យាយាម​បើក​ជែង​ជាមួយនឹង​រ៉ឺម៉ក​ដែល​នៅ​ពីមុខ​ខ្លួន​បណ្ដាលឱ្យ​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពេញទំហឹង​តែម្ដង ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ​៕

21-1-2014

 

Leave a Reply

(*) Required, Your email will not be published