ភាព​ក្តួល​អាណិត​របស់​យុវតី Wen fang (文芳) ធ្វើ​ឲ្យ​បណ្តា​អ្នកលេង​អ៊ិន​ថឹ​ណិ​ត​រំជួលចិត្ត​ពន់ពេក​

, , Leave a comment

​ប្រទេស​ចិន ៖ ប្រភពពី​គេហទំព័រ​កម្សាន្ត​ចិន បានបង្ហាញ​ពី​សកម្មភាព​របស់​យុវតី Wen fang (文芳) ដែលជា​គុណធម៌​មួយ​សម្រាប់​មនុស្ស​ទូទៅ​គ្រប់​សញ្ជាតិ ដែល​ស្តែង​ចេញពី​ភាពជា​មនុស្សធម៌​ដែល​សង្គម​ទទួលស្គាល់ ។ យុវតី​ម្នាក់នេះ​បានធ្វើ​ដំណើរ​ទៅលេង បន្ទាប់ពី​ឈប់សំរាក​ពី​ការសិក្សា ។ នាង​បាន​ចូល​ហូប​អាហារ​ពេល​ថ្ងៃត្រង់ នៅ​អាហារ​ដ្ឋា​ន​មួយ​នៅ​ទីនោះ បន្ទាប់ពី​នាង​បាន​ហូប​អាហារ​ហើយ​នាង​បាន​ក្រលេកឃើញ លោកតា​ម្នាក់​អាយុ​ប្រហែលជា ៦០​ឆ្នាំ បាន​អង្គុយ​សុំទាន​នៅមុខ​ហាង​នោះ ។​

 

​ដោយសារតែ​ដៃ​ទាំងពីរ​របស់​លោកតា​មិនអាច​ប្រើការ​បាន និង​ភាព​ជរា​គ្មាន​អ្នក​ទីពឹង​ផង​ទើប​លោកតា​ធ្វើជា​អ្នកសុំទាន​ដូចនេះ ។ យុវតី Wenfang កើតមាន​ការអាណិតអាសូ​រ លោកតា​ជា​ពន់ពេក នាង​បាន​ទិញ​អាហារ​ពេល​ថ្ងៃមួយ​ប្រអប់​លុតជង្គង់​រួច​បញ្ចុក​គាត់​តែម្តង ។ ទង្វើ​របស់​នាង​បានធ្វើ​ឲ្យ​អ្នក​ឆ្លងកាត់​ម្តុំ​នោះ​កោតសរសើរ​នាង​ជាខ្លាំង ។ មិនយូរប៉ុន្មាន​រូបថត​របស់​នាង និង​ការរៀបរាប់​ក៏បាន​បង្ហោះ​ចូល​ពេញ​ប្រព័ន្ធ internet ធ្វើ​ឲ្យ​អ្នកលេង Internet យក​គំរូ​តាម និង​រំភើបចិត្ត ៕

21-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published