រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃ្លឹបវីដេអូមួយត្រូវបានចែកចាយប្រមាណជាងមួយម៉ោងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយចោទប្រកាន់អភិបាលក្រុងពោធិ៍សាត់លោក ឆាយ ម៉ាទីណាល់ ថា លោកបានប្រព្រឹត្តអំពើមិនគប្បី ។ ការបដិសេធបែបនេះ គឺបន្ទាប់ពីជនអនាមិកបានបង្ហោះរូបអ្នកផ្សេង តែបែរជាសសេរឈ្មោះលោកចំៗ ដោយបរិហារកេរ្តិ៍ទាំងភាពមិនពិតច្បាស់លាស់ ដែលធ្វើអោយប៉ះពាល់កិត្តិយសរបស់គាត់ និងក្រុមគ្រួសារ ជាពិសេសស្ថាប័នដែលគាត់កំពុងធ្វើការ ខណៈពេលដែលលោកកំពុងតែជូនម្តាយបង្កើត មកពេទ្យកាល់ម៉ែត ដោយមានជំងឺជាទំងន់។ ទង្វើនេះ គឺជាការបង្ខូចកេរ្តិ៍ឈ្មោះដែលលោកពុំអាចទទួលយកបាន ហើយបានបដិសេធ កុំឲ្យមានការយល់ច្រឡំចំពោះរូបគាត់៕ ប្រភពបន្ថែម