ប្រទេសឥណ្ឌូនេស៊ី ៖ យ៉ាងហោចណាស់មនុស្ស៤នាក់ត្រូវបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលរន្ទះបានបាញ់ចំយន្តហោះ Piper Pa-34 Seneca ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនហោះហើរ Intan Angkasa ខណៈដែលយន្តហោះនេះ កំពុងហោះចេញពីតំបន់ខេត្តប៉ាពួរ (Papua) នៅភាគខាងកើតក្នុងប្រទេសឥណ្ឌូនេស៊ី ទៅកាន់ទីក្រុង Tual ក្នុងប្រទេសនេះ ។ នេះបើយោងតាមគេហទំព័រកម្សាន្តរបស់ប្រទេសអង់គ្លេសឈ្មោះ ម៉ែលអនឡាញ ដែលបានចុះផ្សាយកាលពីម្សិលមិញនេះ ។
លោក អាគីប ហានូប៊ុន ដែលបានឃើញហេតុការណ៍នេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា ស្លាបខាងឆ្វេងម្ខាងនៃយន្តហោះនេះ បានបាក់បន្ទាប់ពីវាត្រូវបានវាយប្រហារចំដោយរន្ទះបាញ់ ហើយវាបានធ្លាក់ផ្ទុះឆេះ ៕