និ​ទណ្ឌ​ភាព​ថ្មី​ក្នុងសង្គម​ខ្មែរ ខណៈដែល​មន្ត្រី​ទំនើង​បាញ់បោះ​សេរី មិន​ត្រូវបាន​ផ្តន្ទាទោស បែរជា​បញ្ជូនទៅ​អង្គភាព​ខ្លួន​ដែល​មិនមែនជា​តុលាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤ នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនល្មើស​ឈ្មោះ ស្រ៊ុ​ង ណាំ​គា ដេ​ល​ជា​មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​អន្តរាគមន៍​ក្រសួងមហាផ្ទៃដែល​បាន​បាញ់​មេការ នៅ​ភោជនីយដ្ឋាន បុ​បា្ជ​ចំការមន​នោះ ត្រូវបាន​ដោះលែង មិន​បញ្ជូនទៅ​តុលាការ​ទេ ដោយ​ខាង​អង្គភាព​ធានា​យកទៅដាក់​វិន័យ​ក​ង​កម្លាំង ។ ព្រឹត្តិការណ៍​នេះ​បាន​ក្លាយជា​ប្រធានបទ​ថ្មី​មួយទៀត​សម្រាប់​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន ។ ក្រោម​ក្រសែភ្នែក​មហាជន កំពុង​សម្លឹង​ថា តើ​ខាង​អង្គភាព​មាន​វិធានការ​បែបណា​ចំពោះ​ទង្វើ​របស់​មន្ត្រី​ទំនើង​បែបនេះ ដែលមាន​ចរិត​កោងកាច បាញ់បោះ​សេរី​នោះ​?

 

​គួររម្លឹកថា កាលពី​វេលា​ម៉ោង​២៤ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៤ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចាប់​នឹង​វាយខ្នោះ​មន្ត្រី​នាយកដ្ឋាន​អន្ដរាគមន៍​ក្រសួងមហាផ្ទៃ​ម្នាក់នេះ យកទៅ​កាន់​ទី​បញ្ជា​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន​ភ្លាមៗ ដោយសារ​នគរបាល​រូបនោះ ចូល​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​បុ​បា្ជ​ចំការមន ស្រវឹង​ជោគជាំ ហើយ​ពេល​មេ​ការសុំ​គិតលុយ​ដល់​ម៉ោង​បិទ​ហាង​ធ្វើឱ្យ​រូបគេ​ផ្ទុះ ហិង្សា​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​សំដៅ​ទៅលើ​មេការ​មួយ​គ្រាប់ ចំ​គូទ​ធ្លាយ​រងរបួស​សន្លប់​ស្ដូកស្ដឹង​នៅលើ​តុ​ក្នុង​ភោជនីយដ្ឋាន​ខាងលើ ៕

20-11-2014

 

Leave a Reply

(*) Required, Your email will not be published