មនុស្ស​រាប់សិប​នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ប៉ូលីស និង​ក្រុមអ្នកតវ៉ា​នៅក្នុង​រដ្ឋធានី​អ៊ុយ​ក្រែ​ន ក្នុង​ការតវ៉ា​ប្រឆាំងនឹង​លោក​ប្រធានាធិបតី​វិក​ទ័​រយ៉ា​នូ​កូ​វិច​

, , Leave a comment

​ក្រុង​កៀវ ៖ ក្រុមបាតុករ បានធ្វើ​ការវាយលុក​ចូល​អគារ​រដ្ឋាភិបាល កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រដាប់​ដោយ​គ្រាប់បែកដៃ ក្នុង​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​លើ​លោកវី​កទ័រ យ៉ា​នូ​កូ​វី​ក (Viktor Yanukovych) មេដឹកនាំ​បង្កើត​សន្តិភាព ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​របស់​គេហទំព័​រ ឆា​ណេ​ល​ញូ​អេ​ស៊ា ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ ។​

 

​នេះ​គឺជា​ការវាយប្រហារ​ចុងក្រោយ​មួយ​ក្នុងចំណោម​ការវាយប្រហា​រ​ជាច្រើន​មក មន្ត្រី​រដ្ឋាភិបាល ចាប់តាំងពី​លោក​ប្រធានាធិបតី វី​កទ័រ យ៉ា​នូ​កូ​វី​ក (Viktor Yanukovych) បានប្រកាស​ជា​សាធារណៈ​អំពី​ការបែកបាក់​ជាមួយ​សហភាព​អឺរ៉ុប (EU) កាលពី​ឆ្នាំមុន​។​

 

អ្នក​តវ៉ា​ខាង​នយោបាយ មួយក្រុម​បាន​ប្រើ​គ្រាប់បែក​បំ​ភាំង និង​បំពង់​ពន្លត់អគ្គីភ័យ​ដើម្បី​បាញ់​អណ្តាតភ្លើង​ដាក់​ក្រុមមន្ត្រី ដើម្បី​រុលទៅមុខ​ឆ្លងកាត់​រថយន្តក្រុង​ទាំង​ជួរៗ​ដែល​គេ​ដាក់​ប​ង្ឃាំ​ង អគារ​រដ្ឋាភិបាល​។ ដោយ​ត្រូវបាន​ចាត់ទុកថា "​គ្មាន​ប្រជាធិបតេយ្យ​" ពី​សំណាក់​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក ពួកគេ​បាន​ហាមឃាត់​បាតុករ​មិន​ឲ្យ​ពាក់​ម៉ាស​មុខ​ឬ មួក​រឹង (​មួក​កម្មករសំណង់​) នៅពេល​ប្រមូល​ផ្តុំគ្នា​នោះទេ​។ ពួកគេ​ក៏​ស្វះស្វែង​រាយការណ៍​អំពី​បទឧក្រិដ្ឋ និង រឹតត្បិត​សកម្មភាព​របស់​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឧបត្ថម្ភ​ដោយ អាមេរិក​ផងដែរ​។

 

​នៅ​ថ្ងៃអាទិត្យ​ដដែល បាតុករ​បានមក​ដល់​ក្នុង​ឈុត​ដែលមាន​មួក​រឹង ម៉ាស​ការពារ​ឧស្ម័ន និង ម៉ាស​មុខ​រូប​ត្លុក​យ៉ាង​ផ្គើន ដោយ​ស្រែក​ពាក្យស្លោក​ថា "​អាម៉ាស​" និង "​បដិវត្តន៍​"​។ ការផ្ទុះ​ជាច្រើន​ត្រូវបាន​ស្តាប់ឮ ហើយ​ផ្សែង​យ៉ាង​ខ្មួរ​ខ្មាញ់​បាន​ហើរ​ចេញ​ពីលើ​ហ្វូង​បាតុករ​។ មនុស្ស​មួយចំនួន​បាន​រងរបួស ហើយ​គ្រូពេទ្យ​បឋម​ជាច្រើន​ត្រូវគេ​មើលឃើញ​កំពុង​ព្យាបាល​ពួកគេ​៕

ukraine-protest-2 ukraine-protests-2

 

Leave a Reply

(*) Required, Your email will not be published