​តារា​ម៉ូ​ឌែ​ល​តៃវ៉ាន់​នាង Amber Ann (安心亞) ៖ ​ការ​ម៉ាស្សា​ដើមទ្រូង​ជាប្រចាំ ធ្វើ​ឲ្យ​សុដន់​នៅ​មូលក្លំ​ល្អ មិន​យារ​ធ្លាក់​

, , Leave a comment

​តៃវ៉ាន់ ៖ ដើមទ្រូង​យារ ធ្លាក់ គឺជា​កង្វល់​របស់​មិ​ត្តិ​នារី​នា​យុគ​សម័យនេះ ពីព្រោះ​ដើមទ្រូង​វា​ជា​ផ្នែក​ទាក់ទាញ​មួយ​ចម្បង​បំផុត​សម្រាប់​ក្រសែភ្នែក​នៃ​មជ្ឈដ្ឋាន​ជុំវិញ ពិសេស​បុរសៗ ដែល​សម្លឹង​ដំបូង ។ ប្រសិនបើ​ដើមទ្រូង​មូលក្លំ តឹង​ណែន និង​ធំ​ទ្រ​លូក​ទ្រលន់​នោះ វា​ជាការ​ស្ងើចសរសើរ មិន​ដាច់​ពី​មាត់​ឡើយ ។  នាង Amber Ann (安心亞) គឺជា​តារា​មួយ​ដួង​ដែលមាន​ដើមទ្រូង​ពោរពេញ​ទៅដោយ​លក្ខណៈ​ឥត​ខ្ជោះ ដែលជា​ទម្រង់​មួយ​មើលទៅ​គួរ​ឲ្យ​ស្រឡាញ់ ។ នេះ​បើ​យោងតាម​គេហទំព័រ ម៉ៃ​ដាយ​លី ដែល​បាន​ចុះផ្សាយ​កាលពីពេល​កន្លងទៅនេះ​។​

 

​តារា​មួយ​ដួង​ដែលមាន​វ័យ ២៦ ឆ្នាំ ដែល​មកពី​តៃវ៉ាន់​ត្រូវបាន​គេ​ប្រសិទ្ធិ​នាម​ឲ្យ​”​ស្ត្រី​ដែល​សិច​ស៊ី​ជាងគេ​លើ ពិភពលោក​” ហើយ​លើសពីនេះ​នាង​តែងតែ​ផ្តាំផ្ញើ​ដល់​ស្ត្រី​គ្រប់រូប ត្រូវតែ​សម្អាតខ្លួន​ជាប្រចាំ​ថ្ងៃ ទើប​ស្អាត​ដូច​នាង ។​

 

​នាង​បាន​និយាយ​បន្តទៀតថា “​ពេល​ថ្មី​នេះ នាង​ស្រក់​ទម្ងន់​អស់ ៣ គីឡូក្រាម​ហើយ កំឡុង​ពេលដែល​នាង​មក​ទស្សនា​នៅ​ទីក្រុង​ហុងកុង​នេះ​” មូលហេតុ​ដោយសារ​នាង​ខំ​បំពេញ​នូវ​ការងារ​ក្រៅ​ម៉ោង​ច្រើនពេក ។ នាង​បានប្រកាស​បន្តទៀតថា អាច​ថ៌​កំបាំង​នៃ​ការ​សម្រក់​ទម្ងន់​គឺមាន​មួយផ្នែក​របស់​វា ប៉ុន្តែ​ពេលដែល​សម្រក់​ទម្ងន់ ដើមទ្រូង​នឹង​យា មិន​ចង់​ឲ្យ​យារ​ត្រូវតែ ម៉ាស្សា​ជាប្រចាំ ៕

amberann2

 

Leave a Reply

(*) Required, Your email will not be published