តារា​ចម្រៀង​ផលិតកម្ម​ឆ្លងដែន អូ រស្មី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​នាំយក​ព្រហ្មចារី​យ៍​ក្មេងស្រី​ទៅ​ដូរ​នឹង​ភាព​ល្បីឈ្មោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​រឿងរ៉ាវ​ដែល​រសើប​មួយ​ក្នុងសង្គម​ខ្មែរ ដែល​ប្រិ​យ​មិ​ត្តិ​ជាច្រើន​បាន​ចាប់អារម្មណ៍​នោះ​គឺ​រឿង​របស់​អ្នកស្រី ចាន់ ស្រី​ណុ​ច ហៅ​ចែ​មុំ ដែល​នាំ​ស្រី​ស្រស់​ក្មេង​សាច់​សខ្ចី រួមទាំង​តារា​មួយចំនួន​ទៅ​ប្រគេន​ដល់​អ្នកមាន​លុយកាក់ ឯកឧត្តម ឧកញ៉ា មួយចំនួន​ដែល​ត្រូវការ​បំពេញ​តណ្ហា​កាមគុណ ប្តូរ​ទៅនឹង​លុយកាក់ និង​លាភ​សក្ការ​មួយចំនួន ។ ប៉ុន្តែ​រឿងនេះ​បាន​រសាត់​ចេញពី​ក្រសែភ្នែក និង​អារម្មណ៍​របស់​អ្នកតាមដាន​នូវ​ព្រឹត្តិការណ៍​របស់​សង្គម​ទៅដោយ​គ្មាន​អាល័យ ហេតុការណ៍​ថ្មី​បាន​ពញ្ញាក់​ជាថ្មី​ម្តងទៀត​នៅវេលា​ម៉ោង​ប្រមាណ ៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ នេះ​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ស្រី្ត​ម្នាក់ ដែល​សមត្ថកិច្ច​អះអាងថា ជា​តារាចម្រៀង នៅ​ផលិតកម្ម​ឆ្លងដែន ឈ្មោះ អូ រស្មី ពីបទ​នាំ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ទៅ​រួមភេទ​ជាមួយ​អនិកជន ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា តារាចម្រៀង អ៊ូ រស្មី បាន​ប្រាប់​ក្មេងស្រី​រងគ្រោះ​ថា ក្រោយពេល​រួមភេទ​ជាមួយ​ភ្ញៀវ​រួចហើយនោះ នឹងធ្វើ​ក្លាយជា​តារាចម្រៀង​ដ៏​ល្បី នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រោយពី​ទទួលបាន ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ ដែលមាន​អាយុប្រមាណ ១៤-១៥ ឆ្នាំ សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ឈានដល់​ការចុះ​ឆែកឆេរ នៅផ្ទះ​តារាចម្រៀង អ៊ូ រស្មី ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឃាត់ខ្លួន តារាចម្រៀង រូបនេះ​តែម្តង​។​

 

​ជាមួយគ្នានេះ ក្រោយ​ការចាប់ខ្លួន​ស្ត្រី​សង្ស័យ​ស្រាប់​តែមាន​អន្តរាគមន៍​កើត​ឡើងជា​បន្តបន្ទាប់ សុំ​ឲ្យ​មានការ​ដោះលែង ប៉ុន្តែ​ដោយមាន​បទបញ្ជា​ពី​ថ្នាក់លើ​ស្ត្រី​សង្ស័យ​រូបនេះ នឹងត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 19-1-2014 (1)

19-1-2014

 

Leave a Reply

(*) Required, Your email will not be published