អាង​អំណាច​បុណ្យ​សក្តិ និង​ភាព​អួត​ក្អេងក្អាង ធ្វើ​ឲ្យ​អនុសេនីយ៍ត្រី​ដក​កាំភ្លើង​បាញ់​ជនរងគ្រោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ភាព​អួត​ក្អេងក្អាង​ពី​អំណាច​បុណ្យ​សក្តិ​របស់​បាន​គួបផ្សំ​ជាមួយនឹង​ជាតិ​សុរា​ចូលក្នុង​ខ្លួន​បានធ្វើ​ឲ្យ​មន្ត្រីនគរបាល​ទំនើង​ម្នាក់​ត្រូវ​បា​ន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ខណៈដែល​ដក​កាំភ្លើង​ពី​ចង្កេះ បាញ់បោះ​សេរី​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដេក​ដួល ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៣ នៅក្នុង ភោជនីយដ្ឋាន​បុ​បា្ជ​ចំការមន​ដែលមាន ទីតាំង​ឋិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនដៃដល់​ឈ្មោះ ស្រ៊ុ​ង ណាំ​គា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​នគរបាល​នាយកដ្ឋាន​អន្ដរាគមន៍​ក្រសួងមហាផ្ទៃ​មាន​ឋានៈ​ជា​អនុសេនីយ៍ត្រី ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ម៉ាច ភេទ​ប្រុស អាយុ​ជិត​៣០​ឆ្នាំ ជា​មេការ​បម្រើ​ការងារ​នៅ​កន្លែងកើតហេតុ​ខាងលើ ។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនដៃដល់​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ហាយ ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-1267 ចូលមក​អង្គុយ​ក្នុង​ក្យូ​ស​នៃ​ភោជនីយដ្ឋាន​បុ​បា្ជ​ចំការមន​ជាមួយ​នារី​បម្រើការ រហូតដល់​ស្រវឹង​ជោកជាំ​ដល់​ម៉ោង​ប្រមាណ​ជាង ១២​យប់​មេការ​ឈ្មោះ ម៉ាច បាន​មកឈរ​ជិត​និង​និយាយប្រាប់​ឈ្មោះ​ស្រ៊ុ​ង ណាំ​គា​ជា​នគរបាល​ថា​“​បងប្រុស​ហាង​របស់​ប្អូន​ដល់​ម៉ោង​បិទ​ហើយ ដូច្នេះ​ប្អូនសុំ​គិតលុយ​បានទេ​” ។ ភ្លាមៗ​នោះ​ឈ្មោះ ស្រ៊ុ​ង ណាំ​គា អាង​ខ្លួន​មាន​កាំភ្លើងខ្លី និង​មានអំណាច​នោះ​ក៏បាន​ស្រែក​គំរាម​រក​បាញ់​មេការ​រួមទាំង​បោះពាក្យ​សម្ដី​មិន​សមរម្យ​ថែមទៀត ។​

 

​ក្រោយ​ការឃាត់ខ្លួន​ជនបង្ក​យកទៅ កាន់​ទីបញ្ជាការ​រួចមក​នៅ​ចំពោះមុខ មន្ដ្រី​កងរាជអាវុធហត្ថ​ជនដៃដល់​បាន ព្យាយាម​និយាយ​លាក់បាំង​និង​បង្វែងដាន​ថា ខ្លួន​គ្មាន​បំណង​បាញ់​មេការ​ទេ គឺ គ្រាន់​ដក កាំភ្លើង​កេះកៃ​លេង​តែ​ប៉ុ​ណ្ដោះ ដោយ​ពុំបាន​ដឹងថា​កាំភ្លើង​របស់ខ្លួន​បញ្ចូល គ្រាប់​ហើយ​នោះទេ ប៉ុន្ដែ​ខណៈ​ខ្លួន​កេះកៃ លេង ក៏​ស្រាប់តែ​ផ្ទុះឡើង​មួយគ្រា​ប់​ចំ គូទ​មេការ​តែម្ដងទៅ ។ បើទោះបី​ជនបង្ក ហេតុ​ព្យាយាម​និយាយ​យករួចខ្លួន​យ៉ាង ណាក៏ដោយ​ក៏​សមត្ថកិច្ច​នៅតែ​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រង់ចាំ​បញ្ជូនបន្ដ​ទៅ​សាលាដំបូង​រាជធានី ភ្នំពេញ​ធ្វើ ការផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

18-1-2014

 

Leave a Reply

(*) Required, Your email will not be published