ចេក​ជួយ​បន្ថែម​ថាមពល​អ្នកលេង​កីឡា​ប្រើ​កម្លាំង

, , Leave a comment

​អ្នក​ដែល​ត្រូវ​ការប្រើ​កម្លាំងកាយ​រយៈពេល​យូរ ឬ អ្នកលេង​កីឡា​តែង​ចូលចិត្ត​ផឹក​គ្រឿង​ភេសជ្ជៈ​ដើម្បី​ឱ្យមាន​កម្លាំង ប៉ុន្តែ​ការផឹក​ភេសជ្ជៈ​ទាំងនេះ​យូរ​ទៅ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ ។ ទោះបីយ៉ាងណា​បើ​មិន​ចង់ឱ្យ​ប៉ះពាល់​សុភាព​ហើយ​ចង់ឱ្យមាន​ថាមពល​គ្រប់គ្រាន់​ក្នុង​រាងកាយ​មា​ន​តែ​​ងាក​មក​បរិភោគ​ចំណីអាហារ​ប៉ុណ្ណោះ នោះ​នឹងមិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ក្នុងចំណោម​ចំណីអាហារ​ទាំ​ង​អ​ស់​មាន​តែ​ចេក​ទេ​ដែល​អាចជួយ​បន្ថែម​ថាមពល​ល្អ​បំផុត​ដល់​អ្នកធ្វើការ​ដោយ​ប្រើ​កម្លាំង ឬ​ហាត់ប្រាណ ។​

 

​លោក​វេជ្ជបណ្ឌិត ដេវីដ ស៊ី​នី​ម៉ែន គ្រូពេទ្យ​ប្រចាំ គណៈ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សុខភាព​ប្រចាំ​សាកលវិទ្យាល័យ អែល​ផា លេ​សៀន​ស្ទេ​ត ស​ហ​រ​ដ្ឋ​អា​មេ​រិក​បាន​គូសបញ្ជាក់​ពី​ការរកឃើញ​របស់ខ្លួន​ថា ចេក​សម្បូរ​ទៅដោយ​សារជាតិ​អុកស៊ីដកម្ម​កាក​សរសៃ​អាហារ​ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង ស្ករ​ប្រភេទ D ដែលមាន​លក្ខណៈ​ផ្ទុយគ្នា​នឹង​ភេសជ្ជៈ​លើក​កម្លាំង​មានតែ​ទឹក​ស្ករ និង សារជាតិ​បន្ថែម​ក្លិន​ប៉ុណ្ណោះ ។​

 

​ដូច្នេះ​ឃើញថា បើ​ចង់​បន្ថែម​ថាមពល​ឱ្យមាន​សុវត្ថិភាព​ក្នុងពេល​ហាត់ប្រាណ ឬ បំពេញការងារ​ប្រើ​ថាមពល​ច្រើន​ដូចជា ធាក់​កង់​ផ្លូវ​ឆ្ងាយ​រត់​ម៉ា​រ៉ា​តុង លីសែង ឡើង ភ្នំ គប្បី​ជ្រើសរើស​បរិភោគ​ផ្លែ​ចេក​ជាមុនសិន ឬ អាច​បរិភោគ​ក្រោយ​ការហាត់​ប្រាណ​ក៏​ផ្តល់​ផល​ល្អ​ដូចគ្នា ។​

 

​គួរបញ្ជាក់​ថា​ចេក​ងាយ​ដាក់​ជាប់​ខ្លួន​ដោយ​យើង​អាចដាក់​ទៅ​ទីកន្លែង​ណា​ក៏​បានដែរ ពីព្រោះ​ផ្តល់​ថាមពល​ដល់​យើង​ប្រសើរ​ណាស់ ៕

Healthy+banana

 

Leave a Reply

(*) Required, Your email will not be published