ទស្សនា​ល្អាង​រក្សា​សាកសព Capuchin ប្រទេស​អ៊ីតាលី​គួរ​ព្រឺរោម​

, , Leave a comment

​ប្រទេស​អ៊ីតាលី ៖ ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​នឹង​ព្រឺរោម បះសក់​ពេល​ទៅ​ទស្សនា​ផ្ទាល់​ភ្នែក​នូវ​សាកសព​អប់​បុរាណ​នៅក្នុង​ល្អាង​សាកសព Capuchin ប្រទេស​អ៊ីតាលី ។​

1

​ល្អាង​សាកសព Capuchin នៅ​តំបន់ Palermo, Sicily បាន​រក្សាទុក​សាកសព​អប់​បុរាណ​គ្រប​វ័យ ភេទ ជាង ៨០០០ ។ នេះ​ជា​សារៈមន្ទី​រដាក់ "​តាំង​" សាកសព​អប់​ធំជាងគេ​បំផុត ក៏ដូចជា​គួរ​ឲ្យ​ព្រឺរោម​បំផុត​លើ​លោក ។​

2

ចាប់តាំងពី​ឆ្នាំ ១៥៩៩ ក្រុម​បុព្វ​ជិត បានចាប់ផ្តើម​ធ្វើការ​អប់​សាកសព ។ បទ​កំណត់​នៅទីនេះ គឺ​សាកសព​អប់​ត្រូវតែ​ដាក់​នៅក្នុង​តំបន់​ល្អាង​នេះ ហើយ​ទទួលបាន​ការថែរក្សា​ម៉ត់ចត់​លើកលែង​ករណី​សាច់ញាតិ​មិន​ព្រម​ចំណាយលុយ ។​

3

ផ្ទះ​សាកសព​ត្រូវបាន​បែងចែក​ជា​តំបន់​ផ្សេងៗ​ពីគ្នា​ជាអាទិ៍ ៖ សម្រាប់​បុរស នារី​ក្មេងៗ​…

4

តាម​ឯកសារ​ស្រាវជ្រាវ​នោះ បុព្វ​ជិត​ម្នាក់​ជា​អង្គ​ដំបូង​ត្រូវបាន​អប់​សាកសព​ទុក​នៅទីនេះ​

5

ប្រសិន​អ្នកមាន​ជំងឺ​បេះដូង​ខ្សោយ​យក​ល្អ​ពុំគួរ​ទៅ​ទស្សនា​ទេ​

6

សាកសព​អប់​របស់​ក្មេងប្រុស​ម្នាក់​

7

ទិដ្ឋភាព​បែបនេះ ពេលខ្លះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដើរ​ថយក្រោយ​វិញ​

8

សាកសព​ទាំងនេះ ស្លៀកពាក់​តាម "​ម៉ូត​សម័យនិយម​" ជំនាន់​នីមួយៗ​

9

"​ភ្ញៀវ​សម្រាក​" នៅទីនេះ ត្រូវបាន​រក្សាទុក​ក្នុង​កន្លែង​ពិបាក "​រើខ្លួន​"

10

សាកសព​ចុងក្រោយ គឺ​ក្មេងស្រី Rosalia Lombardo ស្លាប់​ដោយ​ជំងឺ​ផ្តាសាយ​តាំងពី​ឆ្នាំ​១៩២០ ពេល​អាយុ​បាន​២​ឆ្នាំ ។ ឪពុក​របស់​នាង​តូច​គឺ ឧ​ត្ត​ម​សេនីយ៍ Lombardo ៕

 

Leave a Reply

(*) Required, Your email will not be published