មន្ត្រី​យោធា​កងពល​៥១ លោក លឹម យូ​វែង ប្រើ​តួនាទី​កាង​ឲ្យ​ពួក​ឈ្មួញ​នាំ​ហ្គា​ស​​​គេ​ចព​ន្ធ​​តា​ម​​ច្រ​ក​រ​បៀង​​​​ខុ​​​​ស​​​ ​ដែ​​លជា​ប្រភព​នៃ​ការបាត់បង់​ចំណូល​ថិ​វ​ការ​ដ្ឋ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាល​បានចេញ​នូវ​អនុសាសន៍​កំណែទម្រង់​ពន្ធគយ ដើម្បី​ជា​ប្រភព​ចំណូល​នៃ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ ប៉ុន្តែ​គោ​ល​ន​យោបាយ​នេះ មិនបាន​ស្ថិតនៅក្នុង​ភ្នែក ត្រចៀក​របស់លោក លឹម យូ​វែង ជា​មន្ត្រី​យោធា​កងពល​៥១​ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ ដោយ​ប្រើប្រាស់​តួ​នា​ទី​របស់ខ្លួន​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​នាំ​ហ្គាស​គេច​ព​ន្ឋ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ពី​ប្រទេស​ថៃ​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​បំផុត​ដោយ​គឃ្លើន​តាម​ច្រករបៀង​ខុសច្បាប់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ទ​ទ្សា​យ​អឺត ឃុំ​ទទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

 

​លោក​មន្ត្រី​យោធា​ខាងលើ​បាន​ដឹកជញ្ជូន​ហ្គាស​រាប់រយ​ធុង​ចូល​កម្ពុជា យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ ពី​សមត្ថកិច្ច​ជំនាញ​ឡើយ ។ ច្រក​ដែ​ល​​ស្របច្បាប់​ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​មានតែ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​តំបន់​ចំនួន​ពីរ​ទៀត​តែប៉ុណ្ណោះ រួមមាន​ច្រក​ម៉ាឡៃ និង​ច្រក​បឹ​ង​​ត្រកួន ប្រសិន​ជាមាន​ច្រករបៀង​ផ្សេងៗ​ទៀត បើក​ដំណើរការ​គឺជា​ករណី​ខុស និង​ផ្លូវច្បាប់​ទាំងស្រុង​តែម្តង​។​

 

​ជុំវិញ​បញ្ហា​ខាងលើនេះ​សូម​ទាមទា​ឲ្យ​ថា្នក់​លើ​ជាពិសេស​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវមាន​វិធានការ​ទប់ស្កាត់​ជា​ប​ន្ទា​ន់ ពីព្រោះ​លោក​មាន​តួនាទី​ជា​គណៈបញ្ជាការ​ខេត្ត ។ គេ​នៅ​ចាំបាន​ថា លោក​ធ្លាប់បាន​លើកឡើងថា ត្រូវយក​ខេត្តបន្ទាយមានជ័យ គឺជា​ខេត្ត​គំរូ​ក្នុ​ង​ការ​លុបបំបាត់​អំពើពុករលួយ​ដូច្នេះ​សង្ឃឹមថា លោក​នឹងធ្វើ​ការស្រាវជ្រាវ​ពិនិត្យ​ទៅ​ច្រក​ខាងលើនេះ ថា​តើ​សមត្ថកិច្ច​អង្គភាព​ណាខ្លះ​បាន​ពាក់​ព​ន្ធ័​ទៅ​និង​ការបើក​ច្រក​ខាងលើនេះ​ជាក់​ជាមិនខាន​៕

17-1-2014 (2)

17-1-2014 (1) 

 

Leave a Reply

(*) Required, Your email will not be published