សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់​ពីបទ​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​រាប់ពាន់​សន្លឹក​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បានធ្វើការ​ចាប់ខ្លួន​ពា​កើ​ព័ន្ធ​ករណី​ចរាចរ​ប្រាក់​ដុល្លារ​ក្លែ​ង​ក្លា​យ​​រាប់ពាន់​សន្លឹក កាលពី​ម៉ោង​ជិត​១​រសៀល​ថ្ងៃទី​១៦ មករា ២០១៤ នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ តាំង​ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ម្ចាស់​សន្លឹក​រូបិយប័ណ្ណ មាន​ទីលំនៅ​ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ឈ្មោះ សួន ង៉ូ​វ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ម្ចាស់​និង​ជា​អ្នកបើករថយន្ត​តូយ៉ូតា​កាមរី មាន​ទីលំនៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ មុខសញ្ញា​ទាំងពីរ​នាក់ បាន​ចេញពី​ម្ដុំ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ក្រុង​សិរីសោភ័ណ ទៅ​ភូមិ​កូនដំរី​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត រួច​ត្រូវ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ស្ទាក់​បង្ក្រាបបាន​ទីនោះ ។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​រឹបអូស​វត្ថុតាង​មួយចំនួន​មាន​សន្លឹក​លុយ​ប្រភេទ​១០០​ដុល្លារ​១៥​ដុំ​មាន​២៣០០​សន្លឹក​ស្មើនឹង​២៣០០០០​ដុល្លារ និង​សន្លឹក​ប្រភេទ​១​ដុល្លារ​១៥​ដុំ​មាន​៦៦២​សន្លឹក​ស្មើនឹង​៦៦២​ដុល្លារ​។​

 

​សមត្ថកិច្ច​បាន​សហកា​រ​ជាមួយនិង​ជំនាញ​ធានា​គារ ដើម្បី​ពិនិត្យ​ករណីនេះ​មុននឹង​បញ្ជូនទៅ​តុលាការ​៕

17-1-2014 (1) 17-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published