ដោយសារ​ប្រាក់ខែ​ចាយ​មិន​គ្រប់ និង​ចង់​មានបាន​ឆាប់ មន្ត្រី​ប៉េអឹម​ខេត្តបាត់ដំបង ប្តូរ​មុខរបរ​លក់​ថ្នាំញៀន​

, , Leave a comment

​ខេត្តបាត់ដំបង ៖ មន្ត្រី​ប៉េអឹម​ខេត្តបាត់ដំបង​ម្នាក់ បាន​សហការ​ជា​បុរស​ម្នាក់ទៀត​ដែលជា​ជនសង្ស័យ រួម​ចរាចរណ៍​ថ្នាំញៀន ត្រូវបាន​កម្លាំង​ស​ម​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី​ម៉ោង​១០​ព្រឹកថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ នៅ​ក្រុមទី​២០ ក្នុងភូមិ​ហៃ​សាន្ត ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា បុរស​២​នាក់ ទី​១. ឈ្មោះ អាន កុសល អាយុ​៣៣​ឆ្នាំ ជា​អ្នកលក់​បន្ត រស់នៅ​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ​ស្រុក ថ្មគោល ខេត្តបាត់ដំបង និង​ឈ្មោះ ពេជ្រ ចាន់ថន អត្ថ​លេខ ១៩៦៧១៥ ជា​មន្ត្រី​អាវុធហត្ថ ការិយាល័យ​ទី​៤ (​ហៅ សោម សុវណ្ណារិទ្ធ ហៅ​អូន​អាយុ​៣២​ឆ្នាំ​)​។ ក្រោយ​ការឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដក​បាន​វត្ថុតាង​នៅក្នុង​បន្ទប់ដេក​ផ្ទាល់ខ្លួន​របស់​មន្ត្រី​ប៉េអឹម មាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា​ចំនួន​២៦៩​គ្រាប់ និង​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​ថង់​តូច លំពែង​ចំនួន មួយ​ដើម កាំបិត​ចំនួន​២ ពូថៅ​មួយ ញញួរ​មួយ និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត​។

 

​ជនសង្ស័យ​ឈ្មោះ អាន កុសល បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ថ្នាំញៀន​យ៉ាម៉ា​ចំនួន​២​គ្រាប់​ដែល​យកទៅលក់​បន្ត​ឲ្យ​អ្នក​ច្រូតស្រូវ គឺ​រូបគេ​ទិញ​ពី​ឈ្មោះ ពេជ្រ ចាន់ថន ជា​មន្ត្រី​ប៉េអឹម​ម្តង​ចំនួន​២០​គ្រាប់ យកទៅលក់​បន្ត​ឲ្យ​អ្នក​ច្រូតស្រូវ ឬ​អ្នក​រកត្រី​តាម​ស្រែ​យកចំណេញ​។​ ​ឈ្មោះ ពេជ្រ ចាន់ថន បាន​សារភាពថា រូបគេ​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន និង​ធ្លាប់​ជាប់​កែប្រែ​នៅ​មណ្ឌល​អាវុធហត្ថ​ខេត្តបាត់ដំបង​ចំនួន​១​ឆ្នាំ កាល​ឆ្នាំ​២០១១ ។ ថ្នាំញៀន​ដែល​នៅក្នុង​បន្ទប់ដេក​គឺ​មិត្ត​ភ័ក្ត្រ​បានមក​ស្នាក់នៅ​ភ្លេច​។​

 

​តែ​ទោះជា​យ៉ាងណា​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​និង​វ​ត្តុ​តាង​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាត់ដំបង ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

17-1-2014 (1) 17-1-2014 (2) 17-1-2014 (3)

 

Leave a Reply

(*) Required, Your email will not be published