ការ​ដេក​ច្រើន ឬ​តិចពេក អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​

, , Leave a comment

​ការសិក្សា​មួយ​អំពី​ផលប៉ះពាល់​ចំពោះ​សុខភាព​តាមរយៈ​ការ​ដេក​ច្រើនពេក​ដែល​បានធ្វើ​ការសិក្សា​ទៅលើ​ជនជាតិ​អាមេរិកាំង​ជិត​៩.០០០ នាក់ គេ​បាន​រកឃើញថា អ្នក​ដែល​ដេក​លើសពី​៩ម៉ោង​ក្នុង​មួយ​យប់​នឹង​ប្រឈម​ចំពោះ​ការកើត​ជំងឺ​ទឹកនោមផ្អែម​កើនឡើង​ពីរដង​បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែល​ដេក​មួយ​យប់ ៧ ម៉ោង ។ ថ្វីបើ​គេ​នៅ​មិនទាន់​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា ការ​ដេក​ច្រើនពេក​អាច​នាំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ក៏ដោយ ប៉ុន្តែ​ការសិក្សា​នេះ​ក៏បាន​ណែនាំ​ថា ការ​ដេក​លើសពី​៩​ម៉ោង ក្នុង​មួយ​យប់​ជាប្រចាំ​អាចជា​សញ្ញា​មិនល្អ​មួយ​នៃ​បញ្ហា​សុខភាព ។​

 

​ដោយ​ការ​ប្រឈម​ចំពោះ​ការកើត​ជំងឺ​ទឹកនោមផ្អែម​មិនមែន​កើត​តែ​ទៅលើ​អ្នក​ដែល​ដេក​ច្រើន​ប៉ុណ្ណោះ​ទេ ។ ដោយឡែក​អ្នក​ដែល​ដេក​តិចជាង ៥ ម៉ោង ក្នុង​មួយថ្ងៃ​ក៏​អាច​ប្រឈម​ទៅនឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ក្នុង​កម្រិត​តែមួយ ។ ដូច្នេះហើយ​បានជា​ក្រុម​អ្នកស្រាវជ្រាវ​ធ្វើការ​ព្រមាន​ថា ពេល​ម៉ោង​សម្រាប់​ដេក​ដែល​តិចពេក ឬ​រយៈពេល​ដេក​ខុស​ប្រក្រតី​គឺ​សុទ្ធតែជា​ដើមចម​បង្ក​ឱ្យ​កើតរោគ​បាន​ក្នុង​រយៈពេល​វែង និង​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​រោគ​ធាត់​ជាដើម ។​

 

​យ៉ាងណាក៏ដោយ​ការ​ដេក​តិច ឬ​ច្រើនពេក​វា​មិន​គ្រាន់តែ​ធ្វើឱ្យ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា លើសឈាម រោគ​ធាត់ រោគ​ស្ត្រេ​ស រោគ​ធ្លាក់​ទឹកចិត្ត (​ស្រងូតស្រងាត់​) រោគ​ទាក់ទង​ទៅនឹង​បេះដូង រោគ​សរសៃឈាម និង​រោគ​បាត់បង់​ការចងចាំ​ដោយសារតែ​ការ​ដេក​មិនបាន​គ្រប់គ្រាន់​នេះ ៕

orgasm1

 

Leave a Reply

(*) Required, Your email will not be published