ទំនេរ​ជិះ​ម៉ូតូ​ចេញ​ឆក់ ដើម្បី​បង្ហាញ​ពី​ជំនាញ​ឆក់ តែ​គ្មាន​ជំនាញ​រត់ ត្រូវ​ចាប់បាន​ម្នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ស្ដ្រីជន ជាតិ​កាណាដា កាលពី​វេលា​ម៉ោង ៧ និង ៤៥​នាទី​យប់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ ១៧៨ កែង​ផ្លូវ​លេខ ១៩ ភូមិ​ទី​៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

 

​ជនសង្ស័យ​រូបនេះ​ឈ្មោះ មាស សំណាង អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​អង្គការ​មិ​ត្ដ​សំឡាញ់ រីឯ​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ឃឿន អាយុ​ជិត ៣០​ឆ្នាំ រត់គេចខ្លួន ។ ដោយឡែក ជនរងគ្រោះ ឈ្មោះ កៃ ឡា​មីន ជនជាតិ​កាណាដា អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះសំណាក់​ប្លូ​ហូ​ម បន្ទប់​លេខ ៥ ផ្លូវ​លេខ ១៨៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា  នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ និង​មិ​ត្ដ​ស្រី​ម្នាក់ទៀត​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ពី​ត្បូង​ទៅ​ជើង ពេលមកដល់​ចំ​ណុ​ច​កើ​ត​ហេ​តុ​ស្រាប់តែ​លេចមុខ​ជន សង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្ដេ​ប​ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-1895 មក​អែប​ខាងឆ្វេង​ដៃ ពេលនោះ​ជនសង្ស័យ​ដែល​អង្គុយ​ពី​ក្រោ​យ​បាន​ឆក់យក​កាបូប​ជនរងគ្រោះ ។ ពេលនោះ​ជនរងគ្រោះ​ស្រែក​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ចាប់បាន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្លូវ​លេខ ២១៧ ភូមិ​ទី​៥ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ ៧ មករា រួច​យកមក​ឱ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​ជ័យជំនះ​ដើម្បី​សួរនាំ​បន្ដទៀត ។​

 

​ក្រោយ​ការចាប់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​កាបូបស្ពាយ​ដែលមាន​លុយ ២០​ដុល្លារ និង​ម៉ូតូ​១​គ្រឿង​របស់​ជនសង្ស័យ ។ បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អ​ធិ​កា​រដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

16-1-2014 16-1-2014 (1) 16-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published