៥០០០០០​គ្រាប់ ជា​ថ្នាំញៀន​ដែល​ប៉ូលីស​ថៃ​បង្ក្រាបបាន ក្នុង​ខេត្ត​ឆៀង​ម៉ៃ​

, , Leave a comment

​ប្រទេស​ថៃ ៖ គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​(​យ៉ា​បា​) និង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន ៥០០០០០​គ្រាប់ ដែលមាន​តម្លៃ​ជាង ១៥០​លាន​បាត​ត្រូវបាន​សមត្ថកិច្ច​ឆៀង​ម៉ៃ​រឹបអូស​បាន​នៅក្នុង​រថយន្ត​ភី​ប​អាប់​មួយគ្រឿង តាមផ្លូវ​ក្នុង​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ខេត្ត​ឆៀង​ម៉ៃ ប្រទេស​ថៃ ។ នេះ​បើ​យោងតាម​គេហទំព័រ The Nation ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ ។​

 

លោក ឆា​ម​ណាន រ៉ូ​អា​ឌ្រូ  អនុប្រធាន​ប៉ូលិស​ក្នុង​ខេត្ត​នេះ បាន​និយាយថា ក្រុម​អាជ្ញាធរ​បាន​ដេញតាម​រថយន្ត​ដែល​ដឹក​គ្រឿងញៀន​ទាំងនេះ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ថ្នាំញៀន​ត្រូវបាន​គេ​លួច​ដឹក​ចូលក្នុង​ស្រុក​នៅក្នុង​ខេត្ត​នេះ​។ អ្នកបើកបរ​រថយន្ត​បាន​បាញ់​ដាក់​ប៉ូលិស​ក្នុងអំឡុងពេល​មានការ​ដេញតាម​ចាប់​នេះ មុន​បោះបង់​រថយន្ត​នេះហើយ​បាន​រត់គេចខ្លួន ៕

16-1-2014

 

Leave a Reply

(*) Required, Your email will not be published