សេចក្តីជូនដំណឹង​អគ្គិសនី​កម្ពុជា ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​នៅ​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា (EDC) បានចេញ​សេចក្តីជូនដំណឹង ប្រកាស​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន​នៅ​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ថែទាំ និង​ផ្លាស់ប្តូរ​បរិក្ខារ​ប្រព័ន្ធ​បណ្តាញ​ចែកចាយ ។ ការផ្តាច់​ភ្លើង​នោះ​ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមករា​នេះ រហូតដល់​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ឆ្នាំ​២០១៤ ទៅតាម​ពេលវេលា និង​ទីកន្លែង ដែល​អគ្គិសនី​កម្ពុជា បានកំណត់​។​

 

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ ចុះហត្ថលេខា​ដោយ​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​បញ្ជាក់ថា អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន ទៅតាម​ពេល វេលា និង​ទីកន្លែង ដូចខាងក្រោម​៖

 

១-​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមករា ឆ្នាំ​២០១៤ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​៖ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ២ រសៀល នៅ​តំបន់​ភ្លើង​លេខ ប​.​ត​. ១៣៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៥១ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រួមទាំង​តំបន់​ភ្លើង​លេខ P331 ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤ រសៀល នៅ​តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ឃុំ​បែក​ចាន ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល រហូតដល់​ភូមិ​ថ្នល់ទទឹង ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

 

២- ថ្ងៃ​សុក្រ ទី​១៧ ខែមករា ឆ្នាំ​២០១៤ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី គឺ​ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ នៅ​តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅ​ភូមិ​គោក​រកា ភូមិ​ច្រេស ភូមិ​ត្រពាំង​ពោធិ៍ ភូមិ​កប់​ស្រូវ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ២ រសៀល នៅ​តំបន់​ភ្លើង​លេខ ប​.​ត​. ០២៤ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ រួមទាំង​តំបន់​ភ្លើង​លេខ ប​.​ត​. ២៨៩ ស្ថិតនៅតាម​បណ្តោយ​វិថី​ព្រះសីហនុ ក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ ៧ មករា និង​ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤ រសៀល នៅ​តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅ​ភូមិ​រោងចក្រ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

៣-​ថ្ងៃ​សៅរ៍ ទី​១៨ ខែមករា ឆ្នាំ​២០១៤ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ នៅ​តំបន់​ភ្លើង​លេខ ប​.​ត​. ៧៥៣ P៥៦៩ P៥៧០ P៦៣៦ និង​P១១១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ និង​ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៥ ល្ងាច នៅ​តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ភូមិ​កន្ទោក ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

 

៤- ពីថ្ងៃ​ព្រហស្បតិ៍ ទី​១៦ រហូតដល់​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ឆ្នាំ​២០១៤ ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​តាងូវ ដែល​ប្រើប្រាស់​អគ្គិសនី​ចេញពី​បន្ទប់​ភ្លើង​លេខ ប​.​ត​. ៣០៦ ក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

16-1-2014_EDC

 

Leave a Reply

(*) Required, Your email will not be published