លោកស្រី យី​ង​ឡាក់ ៖ វិបត្តិ​នយោបាយ​ដ៏​តាង​តឹង ត្រូវ​ស្រាកស្រាន្ត ខណៈ​ជម្លោះ​ក្នុង​ហិប​ឆ្នោត​

, , Leave a comment

​ប្រទេស​ថៃ ៖ ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​របស់​គេហទំព័​រ ឆា​ណេ​ល​ញូ​អេ​ស៊ា បាន​រាយការណ៍​មក​ថា នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​អំពាវនាវ​ឲ្យ​ពួ​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បញ្ចេញ​កំហឹង​របស់គេ​ប្រឆាំង​លោកស្រី​នៅក្នុង​ហិប​ឆ្នោត​ដោយ​លោកស្រី​បាន​លើកឡើងថា​ការបោះឆ្នោត​ ជា​វិធី​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កាន់តែ​ផុង​ជ្រៅ​ របស់​ប្រទេស ។ មេដឹកនាំ​ថៃ​រូបនេះ​បាន​និង កំពុង​ប្រឈម​បាតុកម្ម​តាម​ដងផ្លូវ​អស់​ពេល​រាប់​សប្តាហ៍​មកហើយ​ពី​សំណាក់ ក្រុមប្រឆាំង​ដែល​ចង់​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង​និង​លើក​បន្តុប​" ក្រុមប្រឹក្សា​ប្រជាជន​"​មួយ​ឡើង​។​

 

​ក្រុម​នេះមានបំណង​បញ្ចប់​ឧត្តមភាព​នយោបាយ​នៃ​ត្រកូល​ស៊ីណា​វ៉ាត ជាពិសេស​បងប្រុស​រប​ស់លោក​ស្រី​យី​ង​ឡាក់ គឺ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ដែល​រង​ការចោទ​ប្រ​កាន់​ថា ​ត្រួតត្រា​រដ្ឋាភិបាល​ចេញមក​ពី ការរស់នៅ​ដោយ​ការ​និរទេស​ខ្លួន​ឯ​បរទេស​។​

 

​យី​ង ឡាក់ បានរៀបចំ​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណបក្សនយោបាយ​និង​អង្គការ​នានា​កាលពី ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​សំណើ​មួយ​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត ដែល​ចង់​ឲ្យ​ពិ​និត្យមើល​លទ្ធភាព​ពន្យារពេល​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ ថ្ងៃ​២​កុម្ភៈ​ខាងមុខ​។​ក្រោយ​ជំនួប លោកស្រី​បាន​បញ្ជាក់ថា តំណាង​ភាគច្រើន​បាន​យល់ស្រប​ថា ការបោះឆ្នោត​គួរ​ធ្វើ​ទៅតាម​កាលកំណត់​៕

thailand-prime-minister thai-protests-jan-15 thai-protesters

 

Leave a Reply

(*) Required, Your email will not be published