ថ្វីបើបុរសភាគច្រើនជាអ្នកដែលបានហក់ចូលសមរភូមិក្តៅសាច់ស្ទើររាប់ភ្លេចទៅហើយយ៉ាងណាក្តី ប៉ុន្តែជួនកាលបុរសខ្លួនឯងមិនបានដឹងអំពីវិធីបំពេញកិច្ចលើគ្រែឱ្យបានត្រូវចិត្តត្រូវអារម្មណ៍ដល់ស្ត្រីជាដៃគូឡើយ ។
១-ការថើបយ៉ាងពុះកញ្ជ្រោល
បុរសមួយចំនួននៅពេលឡើងគ្រែម្តងៗមិនបានចាប់ផ្តើមដោយការថើប ការលិឍបបូរមាត់គ្នាទៅវិញទៅមកទេ ប៉ុន្តែបែរជាវាយលុកតម្រង់ទៅលើរាងកាយផ្នែកដែលឆាប់ទទួលអារម្មណ៍របស់ដៃគូភ្លាមៗ ។ ទង្វើបែបនេះញ៉ាំងឱ្យស្ត្រីជាដៃគូគិតក្នុងចិត្តថា បុរសម្នាក់នេះប្រាកដជាមានអារម្មណ៍ថា ខ្លួនឯងខាតបង់ច្រើនហើយទាំងពេលវេលា និងប្រាក់កាស ពេលនេះប្រហែលជាកំពុងតែព្យាយាមទារភាពខាតបង់មកវិញឱ្យបានលឿនបំផុតដោយមិនបានដឹងថា ការថើបប្រកបដោយភាពផ្អែមល្ហែម រ៉ូមែនទិកជាមូលដ្ឋានសំខាន់មួយនៃការដាស់អារម្មណ៍សិចនោះទេ ។
២-កុំផ្លុំខ្យល់ចូលត្រចៀកខ្លាំងៗ
បុរសមិនត្រូវផ្លុំខ្យល់ចូលត្រចៀកស្ត្រីជាដៃគូខ្លាំងៗឡើយ ថ្វីបើការផ្លុំខ្យល់ចូលត្រចៀកដើម្បីបង្កើតភាពស្រើបស្រាលក្តី ប៉ុន្តែបើការផ្លុំខ្យល់ធ្វើឡើងខ្លាំងៗ នោះវាអាចឱ្យស្ត្រីជាដៃគូស្រៀវស្រាញហើយលទ្ធផលដែលចេញមកពីទង្វើបែបនេះបែរជាផ្ទុយពីក្តីរំពឹងទៅវិញ ។
៣-ភាពរលីងស្អាតក្រោមចង្កា
បុរសគប្បីកោរពុកមាត់ពុកចង្កាឱ្យបានស្អាត ។ បុរសច្រើនតែភ្លេចជានិច្ចថា លើបបូរមាត់ និងបរិវេណចង្ការបស់ខ្លួនពោរពេញទៅដោយរបស់ ដែលស្រដៀងទៅនឹងរោមកាំប្រមា ហើយបុរសច្រើនតែប្រើរាងកាយផ្នែកនេះមកឈ្មុសឈ្មុលលើផ្ទៃមុខ និងលើដើមទ្រូងរបស់ដៃគូក្នុងពេលដែលស្ត្រីជាដៃគូខំប្រឹងផ្អៀងក្បាលម្តងទៅស្តាំម្តងទៅឆ្វេងមិនមែនចូលចិត្តទេ ប៉ុន្តែដោយសារខំព្យាយាមគេចរោមកាំប្រមាអស់ទាំងនោះទៅវិញទេ ។
៤-ដោះសម្លៀកបំពាក់ចេញម្តងមួយៗ
បុរសមិនគប្បីសម្រាតសម្លៀកបំពាក់ដៃគូឱ្យស្ថិតក្នុងសភាពគួរឱ្យស្អប់ឡើយ ។ ផ្ទុយទៅវិញបុរសគួរតែដោះសម្លៀកបំពាក់ដៃគូចេញដោយសន្សឹមៗម្តងមួយៗ ធ្វើឱ្យដូចជាអ្នកកំពុងតែបើកកញ្ចប់កាដូដ៏សែនមានតម្លៃយ៉ាងដូច្នេះ ។
៥-លញ់ច្របាច់ថ្នមៗមួយៗ
និយាយអំពីការលញ់ស្ទាបដើមទ្រូងបុរសភាគច្រើនធ្វើដូចស្ត្រីមេផ្ទះពេលទៅទិញឪឡឹក ដើម្បីចង់ដឹងថា ឪឡឹកនោះទុំល្អឬអត់គឺខំប្រឹងច្របាច់ញោចស្ទើរពរឪឡឹកគេអស់ ។ ដូច្នេះដើម្បីឱ្យទទួលបានប្រសិទ្ធភាពល្អក្នុងពេលធ្វើសកម្មភាពលើដើមទ្រូងដៃគូ គប្បីប្រើវិធីទន់ភ្លន់លញ់ច្របាច់ថ្នមៗមួយៗ ប្រកបដោយសិល្បៈ ។
៦-ហាមកកេរខាំជាដាច់ខាត
និយាយអំពីការកកេរខាំបុរសច្រើនតែធ្វើដូច ព្យាយាមខាំទាញវ៉ាល់សម្រាប់ផ្លុំខ្យល់បាល់ចេញដោយមាត់ ។ ការពិតទៅចុងសុដន់របស់ស្ត្រីជាទីតាំងមួយដែលងាយទទួលអារម្មណ៍ស្រើបស្រាលបំផុតដោយគ្រាន់តែប្រើអណ្តាតលិទ្ធបង្អូសថ្នមៗមួយៗ ទៅវិញទៅមកក៏អាចដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលបានហើយ ។
៧-កុំបង្ខំល្បឿនពេក
នៅពេលដល់ដំណាក់កាលដាក់ចូលដកចេញអ្វី ដែលបុរសច្រើនធ្វើនោះគឺបង្ខំល្បឿនដូចប្រឹងសប់ទឹកចេញពីអណ្តូងយ៉ាងដូច្នេះ ដែលទង្វើបែបនេះអាចឱ្យស្ត្រីមានអារម្មណ៍គិតថាខ្លួនគ្រាន់តែជាគ្រឿងចក្រកញ្ចាស់មួយដែលកម្មករចាំបាច់ត្រូវបញ្ចោញកម្លាំងខ្លាំងៗយ៉ាងនេះ ។ ដូច្នេះយកល្អត្រូវចាប់ផ្តើមដោយចង្វាក់យឺតៗមួយៗ មិនចាំបាច់បង្ខំធ្វើឱ្យវាប្រព្រឹត្តទៅបែបធម្មជាតិៗ ។
៨- មិនត្រូវសួរថា “អូនដល់ចំណុចកំពូលហើយមែនទេ ?”
សំណួរនេះមានន័យស្មើទៅនឹងដៃគូសួរថា “បងដាក់ចូលហើយមែនទេ?” ។ តាមធម្មតាបុរសនឹងដឹងបើស្ត្រីជាដៃគូដល់ចំណុចកំពូលដោយស្ត្រីច្រើនតែបញ្ចោញសំឡេង ប៉ុន្តែបើមិនដឹងមែន ក៏គួរកុំសួរក្នុងពេលនោះដែរ ត្រូវយករឿងនេះមកសួរពេលផ្សេងធ្វើឱ្យដូចរឿងធម្មតាដែលស្វាមី-ភរិយាពិគ្រោះគ្នា ។
៩-ថែរក្សាអនាម័យត្រង់ទីតាំងសំខាន់ឱ្យបានល្អបំផុត
និយាយអំពីអនាម័យបុរសគួរតែធ្វើការសម្អាតស្បែកស្រោបចុងលិង្គឱ្យបានជាប្រចាំរាល់ថ្ងៃ ។ បើមិនដូច្នេះទេ លិង្គអាចឆ្លងមេរោគ ឬមានក្លិនមិនល្អ ដោយបុរសអាចចូលបន្ទប់ទឹកធ្វើតាមដំណាក់កាលដូចតជា ចាប់ទាញស្បែកស្រោបចុងលិង្គទៅខាងក្រោយដោយសន្សឹមៗ ដុសលាងថ្នមៗដោយសាប៊ូ រួចលាងចេញដោយទឹកក្តៅឧណ្ហៗ ។ បើមានសំអេកត្រូវយកម្រាមដៃជូតចេញរួចសម្រូតស្បែកស្រោបចុងមកទីតាំងដើមវិញ ។
១០-កុំឱ្យស្ត្រីជាដៃគូនៅលើយូរពេក
ការសំណូមពរឱ្យស្ត្រីជាដៃគូនៅពីលើម្តងម្កាលវាជារឿងធម្មតានៃសកម្មភាពសិច ប៉ុន្តែនៅពេលដែលដៃគូទៅធ្វើសកម្មភាពពីលើហើយ បុរសមិនត្រូវដេកធ្វើងើយឡើយត្រូវលូកស្ទាបអង្អែលរាងកាយនាងដោយភាពទន់ភ្លន់ ដើម្បីកុំឱ្យនាងមានអារម្មណ៍ឯកោពេក ហើយចេះរកពេលឱ្យនាងបាន ចុះមកយកទឹកដូចត្រីខ្លះផង ៕