នាវាប្រភេទកម្សាន្តខ្នាតយក្ស ត្រូវបានកុម្ម៉ង់ទៅតាមទម្ងន់ និងចំនួនមនុស្សដែលពួកវាអាចផ្ទុកបាន កំឡុងពេលធ្វើដំណើរនាពេលវិស្សមកាល ។ វាគឺគួរឱ្យចាប់អារម្មណ៍បំផុតដែលនាវានីមួយៗ មានចំនួនភ្ញៀវទេសចរស្មើនឹងចំនួនប្រជាជននៃទីក្រុងដ៏តូចមួយ ឬក៏ភូមិមួយ ។ ខាងក្រោមនេះជាទិន្នន័យដែលពិពណ៌នាពីបរិមាណ និងកាលបរិច្ឆេទ ៖
១-នាវា Mariner of the seas ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Caribbean ។ នាវាកម្សាន្តដ៏ធំនេះ គឺត្រូវបានដំណើរការជាផ្លូវការពីឆ្នាំ ២០០៣និងអាចផ្ទុកអ្នកដំណើររហូតទៅដល់ ៣១១៤ នាក់ ។
២-នាវា Navigator of the seas មានរូបរាងស្រដៀងទៅនឹងនាវា Mariner of the seas ។ នាវាទាំងនេះត្រូវបានគេផលិតនៅក្នុងរោងចក្រផលិតនាវាមួយនៅទីក្រុង Turku នៅប្រទេសហ្វាំងឡង់។
៣-នាវា MSC Divina ជានាវាដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន De Jorio Design International ។ វាត្រូវបានគេផលិតនៅឆ្នាំ ២០១២ដើម្បីបំពេញតម្រូវការសម្រាប់ផ្ទុកអ្នកដំណើរចំនួន ៣៥០២ នាក់ និងសមាជិកនាវិកចំនួន១៣៨៨នាក់។
៤-នាវា RMS Queen Mary 2 វាជាអ្នកកាន់ទងជ័យនៃកងនាវា Cunard ។ ក្រុមហ៊ុនចក្រភពអង់គ្លេសចាត់ចែងផលិតនាវានៃទង់របស់ពួកគេនៅរោងចក្រផលិតនាវា Chantiers de l’Atlantique ។ នាវាដ៏ធំនេះអាចផ្ទុកអ្នកដំណើរដល់ទៅ៣០៩០នាក់ ហើយវាមានទម្ងន់ធ្ងន់ គឺដល់ទៅ ១៥០ ០០០ តោនឯណោះ។
៥-នាវា Independence of the seas នេះ ជាសមាជិកដទៃទៀតនៃកងនាវា Royal Caribbean ។ វាមានទម្ងន់ធ្ងន់ដល់ទៅ ១៥៤ ៤០៧ តោន ហើយផ្តល់កន្លែងសម្រាប់អ្នកធ្វើដំណើរចំនួន៤៣៧០ ជាមួយនឹងសមាជិកនាវិក ១៣៦០នាក់។
៦-នាវា Liberty of the seas វាស្រដៀងគ្នាទៅនឹងនាវា Royal Caribbean ដែលបានខិតខំយ៉ាងខ្លាំង ដើម្បីច្នៃប្រឌិតនូវនាវាទេសចរណ៍ដ៏ប្រណីតនេះ ។ នាវា Liberty of the seas មានចំណុះប្រហាក់ប្រហែលនឹងនាវា Independence of the seas ប៉ុន្តែវាអាចដឹកអ្នកដំណើរបន្ថែមបន្តិចទៀតរហូតដល់ទៅ៤៦០០នាក់ ។
៧-នាវា Freedom of the seas វាត្រូវបានគេបណ្តែតដំណើរការតាំងពីខែមិថុនា ឆ្នាំ២០០៦ ។ អ្នកដំណើរចំនួន ៣៦៣៤នាក់ ចំណាយពេលសម្រាប់វិស្សមកាលរបស់ពួកគេនៅលើនាវា ដែលមានទម្ងន់ដល់ទៅ១៥៤ ៤០៧តោនផងដែរ។
៨-នាវា Norwegian epic វាជាកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន Norwegian Cruise Line និងបានប្រតិបត្តិការតាំងពីខែកក្កដា ឆ្នាំ២០០៩ ។ នាវានេះ មានទម្ងន់ ១៥៥ ៨៧៣តោន ដែលអាចជាមធ្យោបាយគមនាគមន៍ដ៏ប្រណីត ដែលអាចផ្ទុកអ្នកដំណើរ៤១០០នាក់ បូកនឹងសមាជិកនាវិក ១៧០៨នាក់។
៩-នាវា Oasis of the seas អាចផ្ទុកមនុស្សចំនួន៥៤០០នាក់ ជាមួយនឹងអគារជាច្រើនជាន់ធ្វើពីដែកថែប ដែលធ្វើឱ្យនាវានេះមានទម្ងន់ដល់ទៅ២២៥ ២៨២តោន។
១០-នាវា Allure of the seas. ជានាវាដែលដណ្តើមបានពានពីនាវា Royal Caribbean ។ នាវាទេសចរនេះមានទម្ងន់ធ្ងន់ជាងនាវា Oasis of the seas ប៉ុន្តែផ្ទុកមនុស្សអតិបរមា ៦២៣៦នាក់ ខណៈពេលរាប់បញ្ចូលទាំងសមាជិកក្រុមនាវិក២៣៨៤នាក់ នៅលើនាវាតែមួយក្នុងពេលតែមួយ (មួយជើងនៃការធ្វើដំណើរ)៕