បុរស​ម្នាក់​បានទទួល​រង្វាន់​ពី​ប្រជា​តុលាការ យ៉ាង​សក្ដិសម​ចំពោះ​ទង្វើ​របស់​ដែល​សង្គម​ស្អប់ខ្ពើម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជា​តុលាការ​កាត់ទោស​មួយ​ដៃ មួយ​ជើង ទើប​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច ខណៈដែល​ជននេះ​បានធ្វើ​សកម្មភាព​លួច​កាច់​សោរ​ម៉ូតូ​មិនបាន​សម្រេច ។ហេតុការណ៍​បានកើត​ឡើង​កាលពី វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ ស្ថិត​នៅមុខ​ផ្សារ​ត្រពាំង​ឈូក ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​វាយ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​មានឈ្មោះ​ទែន ឌី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ក្នុងភូមិ​ក្តៀង​រាយ ឃុំ​ក្តៀង​រាយ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឆាយ សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​ផ្ទះជួល ក្នុង​កន្លែងកើតហេតុ​ខាងលើ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1F-3195 មក​ឈប់​នៅមុខ​ផ្សារ​ត្រពាំង​ឈូក ហើយ​ចត​ម៉ូតូ​នៅមុខ​ផ្សារ​រួច​ដើរចូល​ទៅក្នុង​ផ្សារ ។ ពេល​ចូល​ទៅរក​ទិញ​ម្ហូបអាហារ​ប្រមាណ​៥​នាទី​បាន​ត្រឡប់មក​អើតមើល​ម៉ូតូ​ម្តង​រួចមកហើយ គឺ​ឃើញ​ម៉ូតូ​នៅ​ចត​កន្លែង​ដដែល ។ ប៉ុន្តែ​ខណៈពេលដែល​ជនរងគ្រោះ​ដើរចូល​ទៅក្នុង​ផ្សារ​ម្តងទៀត ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នេះ​តែម្តង ។ ពេល​ឃើញ​ដូចនេះ​ជនរងគ្រោះ​បាន​ស្រែក​ឡើង​ផ្អើលឆោឡោ ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នៅ​នាំគ្នា​ព្រួត​វាយ​តែម្តង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​នៅ​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន និង​កសាង​សំណុំរឿង ដើម្បី​ចំណាត់​ការបន្ត​៕

15-1-2014

 

Leave a Reply

(*) Required, Your email will not be published