ជិះ​ម៉ូតូ​ជ្រេ​ពេញ​ផ្លូវ ទៅ​ទាក់​ដៃចង្កូត​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់ របួស​២​នាក់​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​២​នាក់​ប្តី​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូនិង​ម៉ូតូ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវបំបែក ទល់មុខ​រូបសំណាក​ឆ្នាំង ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុនេះ​មានឈ្មោះ សុខ ស្រេង អាយុ​៣៥​ឆ្នាំ ជា​មេការ​សំណង់​រស់នៅ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែក​បុរស​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ផៃ ចាន់ធូ អាយុ​២៨​ឆ្នាំង និង​ប្រពន្ធ​ឈ្មោះ ហ៊ូ សុខុន អាយុ​៣០​ឆ្នាំ ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​មាន​ទីលំនៅ​ភូមិ​គ្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-6765 ជិះ​ឌុប​គ្នា​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង នៅពេល​មកដល់​ចំណុចកើតហេតុ ដែលជា​កន្លែង​ផ្លូវបំបែក ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ជិះ​តែម្នាក់ឯង​បាន​បត់​ឆ្វេង​ក៏​ទាក់​ដៃចង្កូត​ម៉ូតូ​២០១២ ដួល​ទាំងពីរ​គ្រឿង​តែម្តង បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះជួយ​អន្តរាគមន៍ និង​យក​ម៉ូតូ​ទាំង​២​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ ៕

15-1-2014

 

Leave a Reply

(*) Required, Your email will not be published