សមត្ថកិច្ច​បង្ក្រាប​កន្លែង​បញ្ជល់មាន់​យកទៅ​អប់រំ តែ​ទទួលបាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា បង្ក្រាប​ឲ្យ​ស្គាល់​សមត្ថកិច្ច ដើម្បី​ងាយស្រួល​ថ្វាយ​ដ​ង្វា​យ​ម្ចាស់​ទឹកដី​

, , Leave a comment

​ខេត្តបាត់ដំបង ៖ អ្នកញៀន​ញៀន​ល្បែងស៊ីសង​៧​នាក់ រួម​នឹង​មេបន​បើក​ល្បែង​បញ្ជល់មាន់​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ឃាត់ខ្លួន​អប់រំ និង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញកាលពី​រសៀល​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៣ នៅ​ចំណុច​សង្វៀន​ជល់​មាន់​មួយកន្លែង ស្ថិតនៅ​ចំណុច​អក្សរ​តេ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​សំឡូត​ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា បុរស​៧​នាក់​រួមទាំង​មេបន​បើក​សង្វៀន​ជល់​មាន់​ដែល​ឃាត់ខ្លួន ទី​១ ឈ្មោះ​យ៉ែម ថៃ​មុនី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង (​ជា​មេបន​សង្វៀន បញ្ជល់មាន់​)​។ ទី​២ ឈ្មោះ​ជាន ស្រេង អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ទី​៣ ឈ្មោះ​យាន ហ៊ា​ប អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិក​ន្ទឺ​១ ឃុំ​បាណន់ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទី​៤ ឈ្មោះ​ជ័យ ជឿន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ទី​៥ ឈ្មោះ​ឡេង ប្រុស អាយុ​៤៨​ឆ្នាំ​។ ទី​៦ ឈ្មោះ​ឃ​ន ខា អាយុ​៥០​ឆ្នាំ​។ ទី​៧ ឈ្មោះ​អ៊ឹម ពៅ អាយុ​៤៣​ឆ្នាំ​។ ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​ព្រៃធំ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។  កម្លាំង​ប៉ូលិស​បាន​ដកហូត​បាន​វត្ថុតាង​មាន​ម៉ូតូ​ចំនួន​១៧​គ្រឿង  និង​សម្ភារៈ​ផ្សេងៗ ។ ចំពោះ​ក្រុមអ្នកលេង​ល្បែង​ប្រជល់មាន់​ទាំង​៧​នាក់ គឺ​ប៉ូលិស​និង​ធ្វើការ​ផាកពិន័យ​អប់រំ​ហើយ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

 

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ដែល​ឈរ​មើលឃើញ​ហេតុការណ៍​នេះ បាន​និយាយ​រិះគន់ថា ប៉ូលិស​គ្រាន់តែ​គៀង​ចាប់​ដើម្បី​រក​ផលប្រយោជន៍ គ្មាន​គិតពី​សន្តិ​សុខភូមិ​ឃុំ​មាន​សុវត្ថិភាព​ទេ ដោយសារ​អ្នក​មេបន​ល្បែងស៊ីសង និង​បើក​សង្វៀន​បញ្ជល់មាន់​នេះ មិនទាន់​ដឹង ឬ​ស្គាល់​ប៉ូលិស​ប៉ុណ្ណោះ ក្រោយពី​ចាប់​ទៅ​ម្ដងនេះ​ពួកគេ​និង​ស្គាល់គ្នា​ចាក់ទឹកមិនលេច​ទេ​មើលទៅ​៕

15-1-2014 (1)

15-1-2014  15-1-2014 (2) 15-1-2014 (3)

 

Leave a Reply

(*) Required, Your email will not be published