រៀប​គម្រោង​ចេញ​ប្លន់ ត្រូវ​សមត្ថកិច្ច​ក្តោប​ស្ថានការណ៍​បាន បង្ក​មានការ​ផ្ទុះអាវុធ​ទាំង​ព្រឹក​

, , Leave a comment

​ខេត្តកំពង់ស្ពឺ ៖ ស្នូរ​កាំភ្លើង​បាន​លាន់​ឡើង​រំពង ខណៈដែល​ក្រុមចោរប្លន់​ប្រដាប់អាវុធ បើក​ការប្រយុទ្ធ​ជា​កម្លាំង​សមត្ថកិច្ច  កាលពី​វេលា​ម៉ោង​៩​និង ៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ព្រែកក្តី ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើនេះ ក្រុមចោរ​មាន​គ្នា​៦​នាក់​បម្រុង​ធ្វើ​សកម្មភាព​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ហើយក៏​មានការ​ផ្ទុះអាវុធ​ជាមួយ​សមត្ថកិច្ច​តែម្តង ។ មួយសន្ទុះ​ក្រោយមក​ក្រុម​ជនសង្ស័យ​បានគេច​ខ្លួន​ដោយ​បន្សល់ទុក​រថយន្ត​២​គ្រឿង​និង​ម៉ូតូ​៤​គ្រឿង​នៅ​កន្លែងកើតហេតុ ។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​តាមដាន​យូរ​មកហើយ ។ ក្នុងនោះ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​២​នាក់​ហើយ​ទី​១-​ឈ្មោះ​ខេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​២- ឈ្មោះ សួន វិចិត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ខាងលើ ។ ចំណែកឯ​ជនសង្ស័យ​៤​នាក់​ទៀត​សមត្ថកិច្ច​ស្រុក​សំរោង​ទង​កំពុង​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់  ៕

15-1-2014

 

Leave a Reply

(*) Required, Your email will not be published