កូរ៉េខាងត្បូង ៖ ប្រភពពីគេហទំព័រប្រមាញ់រឿងអាស្រូវតារារបស់វៀតណាមឈ្មោះ គិញ១៤ បានរាយការណ៍មកថា តារាចំរៀង Eunhyuk ដែលច្រៀងក្នុងក្រុម Super Junior ត្រូវគេលួចចូលក្នុងគណនីទ្វីថឺរ (Hacked Account Twitter) របស់ខ្លួន ហើយបង្ហោះរូបអាសអាភាសធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល។
តាមប្រភពពត៌មានដដែលបានឲ្យដឹងថា ក្នុង Account Twitter របស់លោកត្រូវបានគេបង្ហោះរូបអាសអាភាស ហើយភ្លាមៗលោកក៏បានលុបរូបនោះចោលភ្លាម និងបានផ្ញើរ សារដល់ប្រិយមិត្ត ថា Account គាត់មួយនេះត្រូវបានគេលួចចូល (hacked) ។ នេះមិនមែនជាលើកទីមួយទេ ដែលក្រុម hacker បានធ្វើដាក់រូបលោកហើយលោកក៏ធ្លាប់ ផ្ញើរសារឲ្យក្រុម hacker បញ្ឈប់សកម្មភាពរបស់ខ្លួន ព្រោះថា វាជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់រូបលោក។
ពេលនេះគេកំពុងរង់ចាំមើលថា តើក្រុម hacker គេនឹងបញ្ឈប់សកម្មភាពរបស់គេរឺយ៉ាងណា ក្នុងការ hacked account របស់តារាចំរៀងល្បីកូរ៉េម្នាក់នេះ ៕