ប្រទេសជប៉ុន ៖ ប្រភពព័ត៌មានរបស់គេហទំព័រប្រមាញ់រឿងអាស្រូវតារារបស់វៀតណាមឈ្មោះ មីហ្គេហ្វន់ បានឲ្យដឹងថា កម្មវិធីល្បែងកម្សាន្តរបស់ប្រទេសជប៉ុនមួយបានធ្វើឲ្យទស្សនិកជន សម្លឹងមើលឥតដាក់ភ្នែក ចំពោះសកម្មភាពរបស់បេក្ខជនដែលចូលរួមលេង តែស្ថានភាពនៃស្ថានីយទូរទស្សន៍ជប៉ុននេះ ត្រូវបានបង្ហាញការិះគន់យ៉ាងខ្លាំងឡើងពីសំណាក់មហាជន ។ ថ្មីៗនេះដែរតំបន់បណ្តាញស្ថានីយទូរទស្សន៍ជប៉ុនត្រូវបានគេព្រមានអំពីការផ្សាយឈុតឆាកទាក់ទងនិងមនុស្សពេញវ័យ។
ទោះបីជាប្រទេសជប៉ុន ជាប្រទេសមួយដែលរីកលូតលាស់ ទាំងខ្សែភាពយន្ត និងតន្ត្រីតែកម្មវិធីមួយចំនួនរបស់ស្ថានីយ៍ហាក់បីដូចជាធ្លាក់ទៅរកចំណុចអវិជ្ជមាន ព្រោះថាគេមិនបានគិតអំពីទស្សនិកជនគេដែលជាគោលដៅ ក៏មានកុមារមើលផងដែរ ជាបញ្ហាធ្វើឲ្យប៉ះពាល់ដល់អនាគតកុមារ៕