កូរ៉េខាងត្បូង ៖ នាង Heo Yoon Mi ជាតារាម៉ូដែលមានសម្រស់ស្រស់ស្អាតជាងគេ និងមានដងខ្លួនសិចស៊ីបំផុត បានបង្ហាញវត្តមានជាមួយឈុតប៊ីគីនី ពណ៌ក្រហមឆ្អិនឆ្អៅ ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឃើញរូបភាពឈុតប៊ីគីនីបែបនេះ ។ នេះបើយោងតាមគេហទំព័រកម្សាន្តមួយឈ្មោះ រេដហ្វាវ៉ា ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ ។
ការដែលនាង Heo Yoon Mi បង្ហាញឈុតប៊ីគីនី គឺជាការថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនឈុតប៊ីគីនី ហើយក៏ជាផលិតផលថ្មីសម្រាប់នារីដែលចូលចិត្តឈុតប៊ីគីនីបែបឆើតឆាយនេះដែរ ។ នេះជាការស្លៀកឈុតប៊ីគីនីលើកដំបូងរបស់នាងក្នុងការថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសម្លៀកបំពាក់ឈុត ក្នុងរបស់នារីសម័យថ្មី។
មួយឈុតៗពណ៌ក្រហមរបស់នាង Heo Yoon Mi បានធ្វើឲ្យប្រុសៗ ឃើញហើយញាក់សាច់ចង់ឈាមច្រមុះតែម្ដង ព្រោះភាពសិចស៊ីនេះហាក់ទាក់ទាញអារម្មណ៍ខ្លាំង អមដោយសម្រស់ដ៏ស្រស់ផូរផង់ពីធម្មជាតិរបស់នាងគយគន់មិនចេះជិនណាយ ៕