លោក​សក្តិ​៤​កន្លះ ស៊ុន នូ​សិទ្ធ ប្រើ​​ស្បែ​ក​​​ជា​​​ន​គ​រ​បា​ល​​ប្រ​ឆាំ​ង​​​បទ​ល្មើស​​​សេ​ដ្ឋកិ​ច្ច និ​ង​​​យ​ក​​​អំណា​ច​លោ​ក ម៉ៅ តារា មេប៉ូលី​​ស​ខេត្តស្ទឹងត្រែង កាង​ឈើ​ខុសច្បាប់​

, , Leave a comment

​ខេត្ត​សឹ្ទ​ង​ត្រែង ៖ មាន​សេចក្តីរាយការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចេញពី​ក្រុមអាជីវករ​លក់ដូរ ត្រង់ចំណុច​កំពង់​សាឡាង ក្រុង​សឹ្ទ​ង​ត្រែង​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មាន​មន្ត្រី​ឈ្មោះ ស៊ុន នូ​សិទ្ធជា​កូនចៅ​ផ្ទាល់​របស់លោក ម៉ា ចារ​ម្យ នាយប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្ត​សឹ្ទ​ង​ត្រែង មន្ត្រី​រូបនេះ បាន​ប្រើប្រាស់​អំណាច និង​តួនាទី​រកស៊ី​ទិញ​លក់​ឈើ​ផង ដើរ​ប្រមាញ់​ចាប់​ឈើ​ពី​អ្នករកស៊ី​ដទៃទៀត​ផង និង​គាប​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​បង់លុយ​ឆៅៗ​ផង និង​យក​អំណាច​លោក ម៉ៅ តារា មេប៉ូលីស​ខេត្តស្ទឹងត្រែង កាង​ជំនួញ​ឈើ​ខុសច្បាប់​ផង​។​

 

​លោក ស៊ុន នូ​សិទ្ធ ល្បីឈ្មោះ​ជា​យូរ​មកហើយ​ក្នុងការ​កាង​ជំនួញ​ឈើ​ខុសច្បាប់ ឲ្យ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ក៏​ព្រោះតែ​លោក ស៊ុន នូ​សិទ្ធ មាន​ទំនាក់ទំនង​ល្អជា​មួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​ជា​ញឹកញាប់​ឈ្មួញ​ធំៗ​បាន​ពឹង​អាស្រ័យ​ឲ្យ​លោក ស៊ុន នូ​សិទ្ធ ជួយ​កាង​ក្បួន​ឡាន ដឹកជញ្ជូន​ឈើ​របស់​ពួកគេ​ឆ្លងកាត់​ទឹកដី​ខេត្តស្ទឹងត្រែង ។ ក្នុងនាម​ជា​អ្នករត់​ការ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​លោក ស៊ុន នូ​សិទ្ធ បាន​ប្រើ​អំណាច និង​ស្បែក​ជា​នគរបាល​សេដ្ឋកិច្ច​ក្នុងការ​បែងចែក​ផលប្រយោជន៍​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​ច្រើន​ស្អេ​ក​ស្កះ ហើយ​មន្ត្រី​មួយចំនួន ចេះតែមាន​ការយោគយល់​ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ​ដូចគ្នា ។​

 

​ប្រភព​ចំណូល​របស់លោក ស៊ុន នូ​សិទ្ធ មាន​ច្រើនណាស់​ដូចជា​ការចាត់តាំង​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច តាម​ដង​ផ្លូវទឹក និង​តាម​ផ្លូវគោក​ប្រមូល​លុយ​ពី​ឡាន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ​យកលុយ​ច្រក​ហោប៉ៅ ។ ហើយ​សម្រាប់​ការជួយ​ស​ម្រ​ប​ស​ម្រួ​ល​រ​ត់​ការ ឲ្យ​ក្រុម​ឈ្មួញ​ធំៗ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង បាន​ដោយ​រលូន​ល្អ​គ្មាន​ឧបសគ្គ​ក៏​លោក ស៊ុន នូ​សិទ្ធ ទទួលបាន​ផល​ប្រ​យោ​ជ​ន៍​​ច្រើនជាង​ថ្នាក់លើ​របស់គាត់​ទៅទៀត​។ នេះ​មិនទាន់​គិតដល់​ករណី​ដែល​លោក ស៊ុន នូ​សិទ្ធ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផ្ទាល់ខ្លួន​នៅឡើយ​ទេ ព្រោះ​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​លោក ស៊ុន នូ​សិទ្ធ មាន​វត្តមាន​បើករថយន្ត​នាំមុខ​ឡាន​ដឹកឈើ​ម្តងៗ ៥​ទៅ​១០ គ្រឿង មកពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឆ្លងតាម​សាឡាង​ចូលក្នុង​ខេត្តស្ទឹងត្រែង​យ៉ាង​រំភើយ​ដែល​លោក ស៊ុន នូ​សិទ្ធ ប្រកប​របរ​នេះ​ច្រើន​ជំនាន់​លោកស្នងការ​មកហើយ​។​

 

​ប្រភពព័ត៌មាន​ពី​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា មន្ត្រីប៉ូលិស​ឈ្មោះ ស៊ុន នូ​សិទ្ធ រូបនេះ​កាង​ឈើ​ឲ្យ​ឈ្មួញ​រកស៊ី​ទិញ​ឈើ​ខ្លួនឯង​ផង និង​ដើរ​បង្ខំ​ឲ្យ​ពួក​ឈ្មួញ​បង់លុយ​ឆៅៗ​ផង​ដោយ​យកឈ្មោះ​លោក ម៉ៅ តារា ស្នងការ​ប៉ូលីស​ខេត្តស្ទឹងត្រែង​មក​កាង​របរ​ខុសច្បាប់​របស់ខ្លួន​ដូ​ច​ដែ​ល​​ស្នងការ​មុនៗ​ត្រូវបាន​លោក ស៊ុន នូ​សិទ្ធ យកឈ្មោះ​មក​កាង​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បែង​ចែកជូន​ថ្នាក់លើ ។ 

 

​រម្លឹក​ដល់​សកម្មភាព​នៃ​រថយន្ត​ទំនើប​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ដែល​ដឹកជញ្ជូន​ឈើ​ចូល​ខេត្តស្ទឹងត្រែង​រៀងរាល់​យប់​ថ្ងៃ គឺ​លោក ស៊ុន នូ​សិទ្ធ ចេ​ញ​មុ​ខ​​រត់ការ គ្មាន​លស់​ជើង​ណាមួយ​ឡើយ ហើយ​នៅពេល​ក្រុមអ្នកកាសែត​មួយចំនួន​សួរនាំ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ជាប់​ជាប្រចាំ​លោក ស៊ុន នូ​សិទ្ធ តែងតែ​ដើរ​អួតអាង​ថា គាត់​ដឹកឈើ​យកទៅ​ឲ្យ​មេ​សង់ផ្ទះ ។ គេ​មិន​ច្បាស់​ទេ​ថា តើ​ថ្នាក់លើ​របស់លោក ស៊ុន នូ​សិទ្ធ ត្រូវ​ប្រើ​ឈើ​ស​ង់​ផ្ទះ​​ប៉ុន្មាន​រយ​ម៉ែត្រគូប​នោះទេ ព្រោះ​រាប់​ឆ្នាំ​មកហើយ​ដែល ស៊ុន នូ​សិទ្ធ ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់ ជា​ពិ​សេស​ការប្រើ​ស្បែក​ជា នគរបាល​សេដ្ឋកិច្ច​ប្រមូល​លុយ​ពី​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​គេ​មិនដែល​ឃើញ​លោក ម៉ៅ តារា ជា​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ឮមាត់ ឮ​ក​ម្តងណា​ឡើយ​៕

 10-1-2014 (3)

10-1-2014 (1) 10-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published