ទីក្រុងហុងកុង ៖ រដ្ឋាភិបាលហុងកុងបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា បុរសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានឆ្លងវីរុសនៃជំងឺគ្រុនផ្ដាសាយបក្សីH7N9 បានស្លាប់នៅទីក្រុងហុងកុងហើយនេះជាករណីស្លាប់ទី២ដោយជំងឺគ្រុនផ្ដាសាយបក្សីក្នុងទីក្រុងនេះ ។ នេះបើយោងតាមទីភ្នាក់ងាព័ត៌មានរបស់គេហទំព័រ ឆាណេលញូអេស៊ា ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ។
បណ្តាញសារព័ត៌មានហុងកុងបានរាយការណ៍ថាបុរសនេះ បានមកពីទីក្រុងShenzhen ប្រទេសចិន ហើយបរិភោគសត្វមាន់ទានៅទីនោះ ។ ជំងឺគ្រុនផ្ដាសាយបក្សីH7N9 នេះ ត្រូវបានរាយការណ៍ថាបានឆ្លងទៅមនុស្សលើកទីមួយកាលពីខែកុម្ភៈឆ្នាំ មុននៅប្រទេសចិនហើយមនុស្សយ៉ាងតិចណាស់ចំនួន១៣៩នាក់បានឆ្លង វីរុស្សនៃជម្ងឺនេះនៅប្រទេសចិន កោះតៃវ៉ាន់ និងទីក្រុងហុងកុង ដោយបានសម្លាប់មនុស្សជាង៤០នាក់៕